នគរបាលឃាត់ខ្លួនជនសង្ស័យលួចគាស់ផ្ទះប្រជាពលរដ្ឋ២នាក់

សន្តិសុខសង្គម • August 07, 2020
នគរបាលឃាត់ខ្លួនជនសង្ស័យលួចគាស់ផ្ទះប្រជាពលរដ្ឋ២នាក់
ខេត្តប៉ៃលិន៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលល្វា បានទទួលព័ត៌មានតាមរយៈទូរស័ព្ទ ថាមានករណីចោរចូលផ្ទះ ក៍ប្តឹងឱ្យស្ទាក់ចាប់ឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នគរបាល ឃាត់ខ្លួនជនសង្ស័យនេះ បានកើតឡើងនៅវេលាម៉ោង០១ និង៤០នាទី រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថា ប៉ុស្តិ៍នគរ បាល រដ្ឋបាលទួលល្វា បានទទួលព័ត៌មានតាមរយៈទូរស័ព្ទមួយ ថាមានចោរចូលផ្ទះរបស់ឈ្មោះ  សាក់  វុឌ្ឍី  ភេទ ប្រុស  អាយុ ២៧ ឆ្នាំ  រស់នៅភូមិទួលល្វា  សង្កាត់ទួលល្វា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន   មុខរបរលក់ដូរ  បម្រុងនឹងលួចទ្រព្យសម្បត្តិ  និងសម្ភារ:ផ្សេងៗ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន  និងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ ហេីយក៍ឃាត់ខ្លួនជនសង្ស័យចំនួនន ០២នាក់  ៖ ទី១/ ឈ្មោះ  ម៉ៅ  ម៉ុល  ហៅ មន  ភេទប្រុស  អាយុ៣៣ ឆ្នាំ  មុខរបរមិនពិតប្រាកដ ។ ទី២/ឈ្មោះ  នៅ  វីត  ភេទប្រុស  អាយុ ២៨ ឆ្នាំ  មុខរបរមិនពិប្រាកដទាំងពីរនាក់រស់នៅភូមិដូង  ឃុំបឹងរាំង  ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងបានឆែកឆេររកឃេីញវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មេីសមួយចំនួននៅក្នុងខ្លួនជនសង្ស័យរួមមាន ៖​១/ម៉ូតូម៉ាកដូក (DUK)  ពណ៌ខ្មៅលាយ  ស  ពាក់ស្លាកលេខ  សៀមរាប  1T-8888 ២/ទូរស័ព្ទដៃម៉ាក  អូប៉ូ  ០២គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ០១សន្លឹក ៣/សោម៉ូតូចំនួន ០៣  និងសោផ្សេងៗចំនួន ០១ចង្កោម ដង្កាប់ ០១  កន្ត្រៃ  ០១ តួណឺវីស០៥  ធំ ០១  សោអក្សរអិល ០១។ បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ និងវត្ថុតាង ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងកំពុងបន្តនីតិវិធី ៕







x Enlarged Image