ខេត្តស្វាយរៀង៖ លោក ផឹង និល ប្រធានសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)បានអោយដឹងថាគ្រឿងឧបភោគបរិភោគចំនួន៤៦គំរូរកពុំឃើញសារធាតុគីមីទេ តែមន្ត្រីជំនាញបានរកឃើញសម្ភារះមួយចំនួនខូចគុណភាពហូសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងស្លាដក់តាមស្តង់អាជីករលក់ដូរមួយចំនួនស្ថិតនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀងខេត្តស្វាយរៀង។


លោកបានបន្តថា សម្ភារះសំរាប់ប្រើប្រាស់ទាំងនោះ មានដូចជា ថ្នាំដុសធ្មេញ ប្រេងកូឡា កញ្ចប់តែ ថ្នាំពេទ្យ ទឹកដោះគោ និងទឹកសុទ្ធជាដើម នៅពេលលោកដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះទៅត្រួតពិនិត្យទំនិញនៅផ្សារវាលយន្តក្រុងស្វាយរៀនាព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០នេះ។លោកបានបន្ថែមទៀតថាក្រោយពីបានកំណត់មុខសញ្ញានឹងនិងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ខេត្តមួយចំនួននិងនៅផ្សារវាលយន្តក្រុងស្វាយរៀងមួយចំនួនសរុបប្រមាណ៤៦គំរូមិនមានសារធាតុគីមីនោះទេ តែបានរកឃើញនៅក្នុងស្លាដក់ភាគច្រើនសុទ្ធខូចគុណភាពហើយមន្ត្រីជំនាញបានកំណត់និងដកហូតយកទៅកម្ទេចចោលនិងធ្វើកិច្ចសន្យាមិនឲ្យអាជីវករតាំងលក់របស់ក្លែងក្លាយឬខូចគុណភាពកាលបរិច្ឆេទនោះទៀតទេ ហើយសម្ភារះឬរបស់ដែលខូចគុណភាពហួសកាលបរិបរិច្ឆេទប្រើប្រាស់នោះបើយើងយកទៅបរិភោគអាចនឹងធ្វើឱ្យយើងរាគរូសក្អួតចង្អោរខូចក្រលៀនក្រពះនិងឧស្សាហ៍វិលមុខបណ្ដាឲ្យចុះអន់ថយនូវកម្លាំងនិងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។

លោកបានបញ្ជាក់ថាធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករប្រជាពលរដ្ឋ.ទាំងអ្នកលក់ទាំងអ្នកទិញមុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់ ហើយរដូវបុណ្យបិណ្ឌភ្ជុំមកដល់ហើយពលរដ្ឋយើងមកទិញសម្ភារះ នឹងអាហារមួយចំនួនសំរាប់យកទៅបរិភោគនិងទិញគ្រឿងស្លាដក់ជាដើមយកទៅប្រគេនព្រះសង្ឃសូមមុននឹងទិញត្រូវពិនិត្យមើលរបស់ទាំងនេះផងព្រោះបច្ចុប្បន្នមន្ត្រីបានដកហូតរបស់ខូចគុណភាពនៅក្នុងស្លាដក់ជាបន្តបន្ទាប់ហើយប្រការដែលដកពុំទាន់អស់ហើយអាជីវករនៅតែតាំងលក់សូមឱ្យបងប្អូនអ្នកទិញត្រូវពិនិត្យមើលទាំងអស់គ្នា៕