ភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រះឃើញស្លាប់បាត់បង់ជីវិតនៅខាងមុខ វត្តព្រះពុទ្ធ ឃោសាចារ្យ ដោយសារតែខ្យល់គរនិងបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និង កម្លាំងមានសម្ថ កិច្ចមូលដ្ឋានចុះមកធ្វើការត្រួតពិនិត្យផងដែរ។ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹក ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ នៅខាងមុខវត្តឃោសាចារ្យ តាមបណ្តោយផ្លូវលេខ ៤៧ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានមកឈរនៅក្បែររូបសេះស មួយដែលនៅខាងមុខវត្តខាងលើ លុះបន្តិចក្រោយមកក៏ស្រាប់តែដួលដេកទៅលើដី និង ដាច់ខ្យល់ស្លាប់បាត់បង់ជីវិត និងធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋនៅក្បែរខាង និងកម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ចុះមកដល់កន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញ និងកម្លាំងជំនាញបានធ្វើការត្រួតពិន្យ និង កោសលវិច្ច័យទៅ លើសាកសពរបស់បុរសរងគ្រោះបានឃើញថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺខ្យល់គរ ទើបដឹកយកទៅ កាន់វត្តទួលអស់លោក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។