កំពង់ឆ្នាំង:
បុរសម្នាក់បានធ្លាក់ទឹកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូតបាឡាស្មាច់ពីរគ្រឿងបានបុកគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកគ្រាដែលកាណូតបាឡាស្មាច់ពីរគ្រឿងបានបុកគ្នាខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីថ្ងៃទី១៤សីហា២០២០នៅចំណុចព្រែកជីកដីដល់ដែលស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ពិនម៉ៅ អាយុ២៦ឆ្នាំមានទីលំនៅក្នុងភូមិកំពង់បឹងឃុំកំពង់ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបើកកាណូតបាឡាស្មាច់ម៉ាស៊ីនសាំងទិសដៅពីលិចទៅកើត ។
ដោយឡែកកាណូតបាឡាស្មាច់ម៉ាស៊ីនឡានម្ខាងទៀតឈ្មោះ ផុនសុជា អាយុ២៤ឆ្នាំមុខរបរត់ការណូតដទទឹងកំពង់ឆ្នាំទៅកំពង់លែងបើកបរទិសដៅពីកើតទៅលិចនិងមានទីលំនៅជាមួយគ្នា ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុទាំង 2 គ្រឿងបើកបរទិសដៅប្រចាក់គ្នាដល់ចំណុចកើតហេតុកាណូតបាឡាស្មាច់ទាំង២គ្រឿងបានបើកបរមកដល់ចំណុចប្រសព្វកាណូតបាឡាម៉ាស៊ីនសាំងបានបើកកាត់មុខគ្រាដែលកាណូតបាឡាស្មាចម៉ាស៊ីឡានបានពន្លត់ម៉ាស៊ីនហើយបានជ្រុលទៅបុកជនរងគ្រោះបណ្ដាលឲ្យធ្លាក់ទឹក ។ក្រោយពេលកើតហេតុអ្នកបើកបរកាណូតបាឡាស្មាច់ម៉ាស៊ីនឡានបានបើករត់និងមករាយការណ៍ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំងបានដឹងនិងជួយអន្តរាគមន៍ដើម្បីជៀសវាងពីការប្រើអំពើហឹង្សាណាមួយពីក្រុមគ្រួសារជនរងគ្រោះមកលើគាត់ ។ភ្លាមៗនោះផងដែរទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋនិងបងប្អូនជនរងគ្រោះបានមកដល់និងធ្វើការមុជរាវរកសពជនរងគ្រោះរហូតដល់ម៉ៅ 9 និង 10 នាទីថ្ងៃដដែលរកឃើញសពជនរងគ្រោះនិងបានដឹកយកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។នៅក្នុងករណីកាណូតបាឡាស្មាច់ពីរគ្រឿងបុកគ្នាខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរកាណូតបាឡាស្មាច់និងអូសនាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីដែរ ។
សូមបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវទឹកមូត្រនិងកាណូតបុកគ្នាបានកើតឡើងស្ទើរជារៀងរាល់ឆ្នាំដែលបានធ្វើឲ្យមនុស្សរងរបួសនិងស្លាប់និងខូចខាតកាណូតទាំងសងខាងផងដែរដោយសារការបើកបរនៅក្នុងលឿនលឿននិងខ្វះការប្រុងប្រយ័ត្ននិងមិនមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ ។បើទោះជាមានការអំពាវនាវម្ដងហើយម្ដងទៀតពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវទឹកដល់បងប្អូនប្រជាពលរដ្ឋសូមបើកបរនៅលើផ្លូវទឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់និងបំពាក់ភ្លើងបំភ្លឺនិងសូមមកបងលេខកាណូតនីមួយៗដើម្បីជៀសវាងឧបទ្វហេតុដូចថ្ងៃនេះដើម្បីងាយស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ ៕