( ត្បូងឃ្មុំ ): នៅដើមសប្ដាហ៍ទី ២ ខែសីហានេះ ស្ថានភាពទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើងហូរចូលព្រែកមួយចំនួនជាបណ្ដើរៗហើយ រីឯច្រាំងទន្លេក៏ស្រុតចូលទៅក្នុងទឹកទន្លេ ដោយកន្លែងផងដែរ ។


លោក យា បឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានអោយដឹងនៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ ថា ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ មានកំពស់ ៧,៧០ ម៉ែត្រ បើប្រៀបធៀបថ្ងៃទី ៩ សីហា ទឹកឡើង ០,៩០ ម៉ែត្រ កំពស់ទឹកដែលប្រកាស់អោយមានការប្រុងប្រយ័ត្ន កំពស់ ១៥,២០ ម៉ែត្រ ។


ពលរដ្ឋរស់នៅតាមជូរដងទន្លេមេគង្គមួយចំនួន កំពង់តែមមាញឹកក្នុងការបិតទូក ខ្លះបានសែងទូកដាក់ចូលក្នុងទឹកទន្លេ ជាបណ្ដើរៗផងដែរ ។


ក្នុងនោះផងដែរ ច្រាំងអន្លេមេគង្គដោយកន្លែង ជាពិសេសស្ថិតនៅត្រង់ចំណុចចុងភូមិទួល គ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ច្រាំងទន្លេកំពង់តែស្រុតចូលទៅក្នុងទឹកទន្លេផងដែរ តែមិនបណ្ដាលអោយប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋនោះទេ ។


ពលរដ្ឋបានអោយដឹងថា ច្រាំងទន្លេតែងតែបាក់ស្រុតចូលទៅក្នុងទឹកទន្លេមេគង្គ ២ លើកក្នុង ១ ឆ្នាំ លើកទី ១ នៅពេលទឹកកំពង់តែហក់ឡើង និងលើកទី ២ នៅពេលទឹកស្រកចុះទៅវិញ ៕ 






សុខ ផន TV5 ត្បូងឃ្មុំ