ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានដេកស្លាប់នៅលើចិញ្ចើមផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។
បុរសនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេមានអាយុប្រហែលជាងជាង៣០ឆ្នាំ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកបុរសនេះបានតអូញត្អែរប្រាប់ថាគាត់មានជម្ងឺប្រចាំកាយហាក់អត់សូវស្រួលខ្លួនសោះ ប៉ុន្តែពុំមាននរណាបានដឹងថាគាត់ឈឺអ្វីនោះទេ ហើយគាត់មានរូបរាងកាយស្គមស្គាំងយ៉ាងខ្លាំង ដោយមនដឹងថាគាត់បានបាយបានទឹកឯណាហូបនោះឡើយ។
ចំណែកការដេកគឺដេកនៅតាមសំយ៉ាបផ្ទះអ្នកភូមិ ហើយប៉ុន្មានថ្ងៃកន្លងទៅនេះគាត់ដើរអត់រួចទេ លុះដល់ថ្ងៃកើតហេតុក៏បានស្លាប់បែបនះតែម្ដង។ក្រោយពេលកើតហេតុសាកសពត្រូវបាននគរបាលយកទៅដាក់នៅវត្តដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ៕