សាកសពរបស់បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវខាងមុខដីឡូតិ៍មួយកន្លែងម្តុំខាងក្រោយវត្តចំពុះក្អែក ខណៈដែលគេបានឃើញរូបគាត់មិនដឹងជាមកពីទីណា ដោយមានស្រាថ្នាំមួយដប និងសាច់ក្លែមមួយកញ្ចប់មកអង្គុយ ផឹកតែម្នាក់ឯងតាំងពីព្រឹកមកទំនងជាមិនហូបបាយទឹកក៏ស្រាប់តែប្រកាច់ស្លាប់បាត់បង់ជីវិតតែម្តង។ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងវេលាម៉ោង ០៣ និង ៣០នាទីរសៀល ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចដីឡូតិ៍គ្មាន លេខ ផ្លូវលំ (ម្តុំខាងក្រោយវត្តចំពុះក្អែក)ភូមិចំពុះក្អែក១ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានអាយុប្រមាណជាជាង ៤០ឆ្នាំ មុនពេល កើតហេតុ កាលពីវេលាប្រមាណម៉ោង ៧ព្រឹកមកម្លេះ គេបានឃើញរូបគាត់មានកាន់ស្រាថ្មាំចំនួន ១ដប និង សាច់ក្លែម មួយ កញ្ចប់ មកអង្គុយផឹកតែម្នាក់ឯងនៅខាងមុខដីឡូតិ៍ខាងលើ ដោយមិនមានអ្នកណាម្នាក់បានស្គាល់និងដឹងថាមកទីពី ណាឡើយ។លុះមកដល់រសៀលនេះ អ្នកតំណើរតាមផ្លូវក៏បានប្រទះឃើញរូបគាត់ប្រកាច់ និងជួយលើកយកទៅដាក់ក្បែរ ម្លប់បានមួយសន្ទុះក៏ស្រាប់តែដាច់ខ្យលស្លាប់បាត់បង់ជីវិតតែម្តង ទើបបានរាយការណ៍ប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅអោយចុះមកមើល និង បង្ករការភ្ញាក់ផ្អើលកើតឡើងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌច្បារអំពៅក៏បានចុះមកដល់ឃើញសាកសពរបស់បុរសរងគ្រោះដេកស្លាប់ក្បែរផ្លូវ នៅជិតដបស្រា និងសាច់ក្លែបរបស់គាត់ ដោយទំនងជាបុរសរងគ្រោះផឹកស្រាច្រើនពេកមិនហូបបាយ ទើបធ្វើ អោយខ្យល់គស្លាប់បែបនេះ និងកំពុងតែធ្វើការស្រាវជ្រាវរកក្រុមមគ្រួសារមកយកទៅធ្វើបុណ្យវិញផងដែរ។