កំពង់ចាម៖ បន្ទាប់ពីអាជ្ញាធរបានចេញសេចក្តីជូនដំណឹងរយៈពេលបីថ្ងៃមុនពេលចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ និង របៀបរៀបរយនៅផ្សារផ្អាវ នៅ ថ្ងៃទី៣ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុភឿន គុណវឌ្ឍ អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ ដើម្បីសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវនេះ៕
យោងតាមរបាយការណ៍លទ្ធផលក្រុមការងារចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុក បាធាយ ខេត្តកំពង់ចាម។ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ជាលទ្ធផល ៖១. ចំនួនខ្នងផ្ទះដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ចាស់ ដោយគិតចាប់ពីចំណុចផ្លូវបំបែកចូល និងដល់ផ្លូវបំបែកចេញពីទីប្រជុំជនផ្សារផ្អាវ សរុបមានចំនួន ២៤៤ខ្នងផ្ទះ .។ទន្ទឹមនឹងនោះ បងប្អូនអាជីករបានរៀបចំទំនិញ និងសំភារៈលក់ដូរចូលទៅក្នុងគំនូសក្រហមតាមការកំណត់របស់ក្រុមការងារយើង បាន១០០%។
ចំណែកការអនុវត្តដោយស្ម័គ្រចិត្តក្នុងការរុះរើ កាត់សំយ៉ាប កាត់ដំបូល វាយរបង ដកផ្លាកយីហោ រួចរាល់បាន៩ផ្ទះ បូកយោងបានចំនួន១៤០ខ្នងផ្ទះ ដូចនេះនៅសល់ចំនួន ៣០ខ្នងផ្ទះ។(។ ដោយឡែកការកាត់សាបបេតុង និងកាប់កាយដីចាក់ខ្ពស់ជាងផ្លូវ១១កន្លែង បានប្រវែង១០០ម។២. ចំនួនខ្នងផ្ទះដែលស្ថិតនៅតាមបណ្តោយផ្លូវសម្តេចហ៊ុន សែន ដោយគិតចាប់ពីចំណុចផ្លូវបំបែកច្រកចូលមុខផ្សារ ព្រំប្រទល់ភូមិសំរោង សរុបមានចំនួន ៨៦ខ្នងផ្ទះ និង១២តូប (ដែលក្នុងចំនួន៨៦ខ្នង និង១២តូបនេះ ផ្ទះមានចំនួន១៩មិនបានប៉ះពាល់ឡើយ)មកដល់ក្នុងថ្ងៃនេះបងប្អូនអាជីករបានរៀបចំទំនិញ និងសំភារៈលក់ដូរចូលទៅក្នុងគំនូសក្រហមតាមការកំណត់របស់ក្រុមការងារយើងបាន ១០០% ។ ចំណែកការអនុវត្តដោយស្ម័គ្រចិត្ត បាននិងកំពុងធ្វើការរុះរើ កាត់សំយ៉ាប កាត់ដំបូល វាយជញ្ជាំង ដកផ្លាកយីហោ រួចរាល់បាន៤ខ្នងផ្ទះបូកយោងបានចំនួន ៥៤ ខ្នងផ្ទះ និងចំនួន១២តូប ដូចនេះនៅសល់ចំនួន ១៣ ខ្នងផ្ទះមិនទានរុះរើ គិតជាភាគរយប្រមាណ៨៣.៥៤% ដីចាក់ខ្ពស់ជាងផ្លូវ និងបេតុងខ្ពស់ជាងផ្លូវ២២កន្លែង។