ខេត្តស្វាយរៀង៖ បន្ទាប់ពីគោ ក្របី បានងាប់បន្តបន្ទាប់ ជាង២០ក្បាល និងឈឺប្រមាណជាង១០០ក្បាលដោយសារជម្ងឺសារទឹក និងបុសខ្យល់ លើសត្វ គោ ក្របី របស់អ្នកភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយវាបាន ប្រកាច់ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ពេលលែងទីវាល ឥឡូវនេះឃើញមានមន្ត្រីជំនាញពេទ្យសត្វចុះទៅព្យាបាល តាមដានជាប្រចាំហើយ ហើយរកមូលហេតុនៃការឆ្លងនេះឲ្យឃើញ កសិករតំបន់ជុំវិញផ្ទុះជម្ងឺ កំពុងភ័យបារម្ភ ខ្លាចវាឆ្លង ។


ប្រជាពលរដ្ឋបន្តថា គោ ក្របី ខ្លះទើបជាល្មមៗ មិនទាន់សះស្បើយ នាំគ្នាព្រលែងទៅវាលវិញ ហើយបើមានភ្លៀងធ្លាក់ មកអាចវាលាប់ឈឺងាប់ រាលដាលបន្តជាមិនខាន ។

 


នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២០  លោក យិន សុភាព មន្ត្រីពេទ្យសត្វឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង លើកឡើងថា គោ ក្របី ដែលឈឺកន្លងមក បានព្យាបាល ជាសះស្បើយហើយ ហើយព្រឹកនេះ លោកប្រធានការិយាល័យបសុពេទ្យ ប៉ែន ចន្ធី ចុះមក តាមដាន ចែកថ្នាំ ជូនអ្នកស្រុក ដើម្បីបាញ់សម្លាប់មេរោគ ដល់ពលរដ្ឋជាង១០០គ្រួសារ ដែលបានចិញ្ចឹមគោ ក្របី ជាង១ពាន់ក្បាល ។

 


លោកបន្តថា មូលហេតុឈឺ តៗគ្នា ដោយសារ អ្នកភូមិបានដឹកគោ ងាប់ពីវាល មកផ្ទះ ខ្លះហាលសាច់ លក់សាច់ ឆ្អឹង ធ្វើងៀតគោ ជាដើម ជាដើមហេតុឲ្យ គោ ក្របី ឈឺងាប់ ហើយឥឡូវពេលជាសះស្បើយ ក្នុងចំណោម គោ ក្របី ឈឺ ជិត១០០ក្បាល ពួកគាត់បានលែង ទៅវាល ជាង៣០ភាគរយហើយ ហើយការលែងនេះ ទើបមានការបារម្ភខ្លាចឆ្លងជម្ងឺទៅឃុំផ្សេង ព្រោះថា វាលលែងគោ ឈ្មោះថា (វាលលោកតា ក្រហម ករ)  វាមានគោ ក្របី រាប់ពាន់ក្បាល ចំរុះគ្នា ដោយគោ ក្របី ខ្លះ មកពីឃុំសំរោង ខ្លះមកពីឃុំច្រេស ខ្លះឃុំទួលស្តី ជាដើម ហើយឃើញការលែង បែបនេះ ពួកខ្ញុំ ជាមន្ត្រីជំនាញ ក៍សុំអំពាវនាវ ដល់ បង ប្អូន ពលរដ្ឋ កុំលែង គោ ក្របី ទើប ងើបពីឈឺ ទៅក្រៅទៀត ។



 សូមបញ្ជាក់ថា ការផ្ទះ ជម្ងឺ សារទឹក នេះ បានកើតឡើងតាំពីដើម ខែសីហា មកម្លេះ ដោយបានសម្លាប់ គោ ក្របី ២២ក្បាល ហើយវាឈឺជាង៨០ក្បាល នៅ ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង តែប៉ុណ្ណោះ ហើយបើ អ្នកស្រុកបណ្តោយឲ្យ គោ ក្របីងើបពីឈឺ ទៅចូលហ្វូង គោ ក្របី មកពី ឃុំសំរោង ឃុំច្រេស និងឃុំទួលស្តី ក្នុងស្រុកចន្រ្ទា  សេរី ទៅ (វាល លោកតា ក្រហម ករ) នោះ ដែល មានគោ ក្របី រាប់ពាន់ក្បាល ដោយមិនបានចាក់វ៉ាក់សាំង វា នឹង ឆ្លង ឈឺ ឬ ថែម ទៀត ជាមិនខាន ហើយឃើញបែបនេះ ទើប អ្នកស្រុកសុំឲ្យ ពេទ្យសត្វ ជួយទៅចាក់វ៉ាក់សាំង ឲ្យសត្វទាំងនោះផង  ៕