( កំពង់ចាម ):
សកម្មភាពដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៣ គម្រោង និងជួសជុលផ្លូវដី ១ គម្រោងបន្ថែមទៀត នៅក្នុងសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ មហាជនសង្កេតឃើញថា មានការប្រគួតប្រជែង និងតម្លាភាពយុតិធម៌ យ៉ាងរលូន មិនមានក្រុមហ៊ុនណាមួយហានចចារលុយទឹកតែដូចការដេញថ្លៃនៅសាលាសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នោះទេ ហើយក៏មានការចុះតម្លៃយ៉ាងច្រើន នៅសល់ថវិការគម្រោងអាចយកទៅសាងសង់ផ្លូវបានបន្តទៀត ធ្វើអោយឃុំខាងលើនេះមានការរីកចំរើនខ្លាំងទៀតផង ។
គម្រោងទី ១ នៅក្នុងឃុំកៀនជ្រៃ ផ្លូវបេតុងអាមេប្រវែង ០,២៧២ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១០៦.៧៨០.៦០០ ៛ ក្រុមហ៊ុន កេត សុខគាង ដេញបានក្នុងតម្លៃ ៥៦ លានរៀលគត់ ។
ទី ២ នៅក្នុងឃុំវិហាធំ ផ្លូវបេតុងអាមេប្រវែង ០,៤៨៥ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៩៤.៦៣៦.៧០០ ៛ ក្រុមហ៊ុន ចេង ពៅ ដេញបានក្នុងតម្លៃ ៩៥ លានរៀលជាង ។ទី ៣ នៅក្នុងឃុំហាន់ជ័យ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,២៥៥ គីឡញម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ៩៤.៤០៥.១០០ ៛ ក្រុមហ៊ុន សែន កុកសែ ដេញបានក្នុងតម្លៃ ៥១ លាន ៛ ជាង ។និងទី ៤ ជួសជុលផ្លូវដីប្រវែង ១.២០៧ ម៉ែត្រ នៅក្នុងឃុំហាន់ជ័យ ដដែល តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ៣៥.៤៥១.៤០០ ៛ ក្រុមហ៊ុន អឹង ចាន់ឡា ដេញបានក្នុងតម្លៃ ២៦ លាន ៛ ជាង ។ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើ សំណូមពរសូមអោយក្រុមហ៊ុនទទួលការសាងសង់ផ្លូវអោយមានគុណភាពប្រើបានយូរផង ៕