ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងបេីកដោយជនជាតិចិន ខណៈមេឃកំពុងកំពុងតែភ្លៀង ក៍រេចង្កូតជ្រុលទៅបុកនិងរថយន្ត តូយ៉ូតា ព្រុស បណ្ដាលឲ្យ រងការខូចខាត ទាំងសងខាង ។ ហេតុការណ៍នេះបាននៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ជិតនិងស្តុប៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ជាប់និងព្រុំប្រទល់ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសជាជនជាតិខ្មែរម្នាក់ បានបេីករថយន្តម៉ាក តូយូតា ព្រុសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA- 0420 បានបេីកធ្វើដំណើរតាម បណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើង (ខេត្តទៅភ្នំពេញ) លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែបុរសជាជនជាតិចិន ម្នាក់ បានបេីករថយន្ត ម៉ាក ឡង់គ្រីស័រ សេរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI- 0008 ដោយបានបេីកធ្វើដំណើរ តាមបណ្ដោយ ផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីជេីងទៅត្បូងក្នុងល្បឿនលឿន គួរផ្សុំជាមួយមេឃកំពុងតែភ្លៀងផងនោះ ទេីបបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកនិងរថយន្ត តូយ៉ូតាព្រុសយ៉ាង ពេញទំហឹង បណ្តាលឲ្យរថយន្ត តូយ៉ូតា ព្រុស រងការខូចខាត ខ្ទេចមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែក រថយន្តឡង់គ្រីស័រ វិញរងការខូចខាត ខ្ទេចផែ្នកខាងមុខ ចំហៀងខាងឆ្វេង ហើយរថយន្តមិនទាន់អស់ល្បឿន បានបេីកទៅមុខប្រហែល៥០ម៉ែត្រ ទប់ឈប់ទៅមុខលែងរួច ហើយក៏មិនគ្រោះថ្នាក់ដល់អ្នកបេីកបរដូចគ្នា។
ប្រភពបានបន្តទៀតថា បន្ទាប់ពីឈប់រថយន្តហើយ បុរសជាជនជាតិចិន បានចុះពីលើរថយន្ត ដោយមានធំខ្លិនស្រា ហើយក៏ហៅគ្នីគ្នាអោយមកដឹកចេញពីកន្លែងកើតហេតុបាត់ទៅ ។ ក្រោយពេលកេីតហេតុ ឃើញមានតំណាង រថយន្ដ ទាំងសង្ខាង បានមកសម្របសម្រួល ដោយខាងរថយន្តឡង់គ្រីស័រ បានសងទៅខាង រថយន្ត តូយ៉ូតា ព្រុសចំនួន៤៥០០ដុល្លារ ដេីម្បីបញ្ចប់រឿង ៕ ចិត្រា