ខេត្តរតនគិរី៖
ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងបានចុះបង្ក្រាបករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត។
ការបង្ក្រាបករណីជូញដូគ្រឿងញៀននោះកម្លាំងកងរាជអាវុហត្ថក្រុងបានប្រតិបត្តិការនៅវេលាម៉ោង ១៥. ៣៥នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០៤នាក់និងដកហូតបានវត្ថុតាងម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ទូរស័ព្ទ ០៣គ្រឿង, ប្រាក់រៀល ៣,០០០៛ ឧបករណ៍សេពមួយចំនួនទៀតផងដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់