តារាសម្តែង តូតា បន្ថែមមុខជំនួញថ្មី ក្រោយមានចំណងដៃកូនដំបូង

តារាសម្តែង ម៉ាក សែនសូនីតា ហៅតូតា សព្វថ្ងៃកំពុងទទួលបាននូវពន្លឺសុភមង្គលយ៉ាងមានសេចក្តីសុខ ស្របពេលដែលក្នុងផ្ទៃកំពុងចាប់កំណើតកូនដំបូង ជាមួយនឹងស្វាមីលោក ប៉ុល វិបូ បានប្រមាណជិត ៧ ខែហើយ។ ក្រោយរៀបមង្គលការ មហាជនសង្កេតឃើញថា គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ រមែងជោគជ័យទៅលើអាជីវកម្មផ្ទាល់ខ្លួនយ៉ាងខ្លាំង។
ជាក់ស្តែងនាពេលថ្មីៗនេះ តារាសម្តែងរូបស្រស់ តូតា ក៏បានបង្ហាញពីមុខជំនួញថ្មីគឺជាហាងគ្រឿងអល្លង្ការ ដែលជាក្តីប្រាថ្នារបស់នាងតាំងពីតូចមកម្ល៉េះ។ ចំណែកឯជំនួញទី២ នោះ គឺជាកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង លើទឹកដីនៃខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា តូតា ត្រូវបានមហាជនសរសើរថា ជាមនុស្សស្រីម្នាក់ដែលមានសំណាង ក្រោយក្លាយជាភរិយារបស់លោក ប៉ុល វិបូ និងជាតារាស្រីម្នាក់ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបើកមុខជំនូញផ្ទាល់ខ្លូនមុនពេលរៀបការទៅទៀត។