ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើងបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បង្កឡើងដោយជនល្មើសគ្រឿងញៀន ។ ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅទីតាំងស្ថិត ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យ ដឹងថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ ម្នាក់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ហេីយបានបន្តមកតាមចាប់បក្ខពួកនៅក្នុងកោះពេជ្រទៀតតែពួកគេបានបាញ់មកលើសមត្ថកិច្ច ចំនួន៥គ្រាប់ ភ្លាមនោះសមត្ថកិច្ចបានបាញ់តដៃចំនួន៣គ្រាប់ដេីម្បីរំដោះខ្លួននិងឃាត់ជនសង្ស័យស្រីម្នាក់ទៀត ហេីយបានឡោមព័ទ្ធ ជាមួយវិធានការប្រុងប្រយ័ត្នបំផុត ។ ក្នុងប្រតិប្បត្តិការនេះផងដែរគេសង្កេកឃេីញលោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីក៏ចុះទៅដល់ចំណុចកេីតហេតុដែរ៕