កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកការងារអតីតយុទ្ធជននិងជនពិការបានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងដីសម្បទានសង្គម
កិច្ចអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុកសាមគ្គីមានជ័យ ។

ពិធីនេះធ្វើឡើងនៅវេលាម៉ោង១៩និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០  ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក ការងារអតីតយុទ្ធជន និង ជនពិការ  អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា និង ក្រុមការងារ អញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង ដីសម្បទានសង្គមកិច្ច អតីត យុទ្ធជន ស្ថិតនៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរក៏មានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ និង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម បានអញ្ជើញ ចុះសាកសួរសុខទុក្ខ និង ពិនិត្យផ្ទះដែលសាងសង់រួច ហើយបានប្រគល់ជូនពួកគាត់រស់នៅ កន្លងមក ផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម បានណែនាំដល់ក្រុមការងារ ទាំងអស់ ត្រូវសហការគ្នា អនុវត្ត ការងារ ថែរក្សា ការពារ ដីសម្បទានសង្គមកិច្ច ឱ្យបានល្អ និង ជូនពរជួបប្រទះតែពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ដោយ សុក្ខារិន