រយៈពេលប្រមាណ ១ ឆ្នាំហើយ ក្រោយបុរសសង្ហា លោក ប្រកាសចូលនិវត្តន៍ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន កាលពីខែមេសា ឆ្នាំ២០១៩។ ដោយឡែកនៅពេលថ្មីៗនេះ Park Yoochun អតីតសមាជិករបស់ TVXQ និងផលិតកម្ម JYJ បានធ្វើប្រកាសថាអំពីគម្រោងនឹងចេញអាល់ប៊ុមថ្មី ផ្សារភ្ជាប់ជាមួយការប្រគំតន្ត្រីថែមទៀត។





ភ្នាក់ងារតំណាងរបស់តារាប្រុសរូបនេះ បានបន្ថែមថា ពួកគេគ្រោងនឹងចេញអាល់ប៊ុមនៅក្នុងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត ដោយមិនរាប់បញ្ចូលនូវប្រទេសកូរ៉េទឹកដីរបស់ខ្លួនឡើយ។ អាល់ប៊ុមថ្មីនេះ នឹងត្រៀមបញ្ចេញនៅខែកញ្ញា ខាងមុខនេះហើយ។ ផាក យូជុន ជឿជាក់ថាគម្រោងត្រឡប់មកលើវិថីនេះ បើទោះបីមានសភាពឆ្ងាយគ្នា មិនអាចលុបលាងកំហុសរបស់លោកនាពេលអតីតកាលក្តី ប៉ុន្តែវានឹងដំណើរទៅមុខយ៉ាងល្អ ដោយមានអ្នកគាំទ្រលោកដូចមុន បើទោះត្រូវការពេលវេលាយូរយ៉ាងណាក៏ដោយ។

ប្រភពវីដេអូពីយូធូបឆាណែលៈ YUCHUN Official