ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តដឹកខ្សាច់ពេញទំហឹង ដែលកំពុងបេីកចេញពី ដេប៉ូខ្សាច់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯម៉ូតូខ្ទេចម៉ត់មួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ២:០០នាទី ទាបភ្លឺ ឈានចូលថ្ងៃ ពុធទី១២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Pcx ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1456 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ទិសដៅពី ត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3828 កំពុងតែបេីកចេញពីដេប៉ូខ្សា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកចំពីក្រោយចំហៀងខាងធ្វេងរថយន្តដឹកខ្សាច់ពេញទំហឹង  បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ។ រីឯម៉ូតូខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះតៃកុងរថយន្តព្យាយាមបេីករត់ តែត្រូវកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលេី ឃាត់បានភ្លាមៗ ។  ក្រោយពេលកេីតហេតុ សមត្ងកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅ ខាងជំនាញចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕