កំពង់ឆ្នាំង៖ អាវុធប្រភេទM16ចំនួន១៤អាវុធ ដើម kaRabin៣ដើម CKC១ដើមរួមនិងគ្រាបបែកដៃ៤គ្រាប់ត្រូវបានមន្ត្រីជំនាញ cmac ធ្វើការរុករកនិងគាស់យកចេញពីក្នុងដីខាងក្រោយលំនៅដ្ឋានប្រជាពលរដ្ឋខណះដែលគាត់ប្រទះឃើញកប់នៅក្នុងដីនិងខូចគុណភាពមិនអាចប្រើប្រាស់បាននិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។

នៅថ្ងៃទី 3 សីហា 2020នេះមន្ត្រីស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគបាលមូលដ្ឋាននិងអាជ្ញាធរបានចុះទៅធ្វើការរុករកនិងជីកយកចេញពីក្នុងដីនៅអាវុធដែលគេកប់ទុកពីសម័យសង្គ្រាមនៅនៅចំណុចថ្នល់ព្រះរាម ស្ថិតក្នុងភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាអាវុធដែលត្រូវបានគេកបទុកនិងត្រូវប្រជាពលរដ្ឋប្រទះឃើញខាងលើនេះលើដីដែលបានបែងចែកអោយប្រជាពលរដ្ឋឡើងមករសនៅលើគោកដើម្បីសង់លំនៅឋានគ្រាដែលគាត់បានយកត្រាក់ទ័រឈូសឆាយដីដើម្បីសង់លំនៅឋានស្រាប់តែប្រទះឃើញប្រភេទ អាវុធជាច្រើនដើមខូចគុណភាពហើបចេញពីក្នុងដីបង្កការភ្ញាក់ផ្អើលនិងបានរាយការណ៍ជូនអាជ្ញាធមូលដ្ឋាននិងសមត្ថកិច្ចចុះមកពិនិត្យនិងបានធ្វើការហ៊ុពទ្ធ័ទីតាំងនោះដើម្បីរងចាំស៊ីម៉ាក់ចុះធ្វើការរាយរកនៅផ្នែកខាងក្រោមទៀតដោយខ្លាចនៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតបង្កអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។

អភិបាលស្រុកកំពង់លែងលោក  សំចាន់ថន បានឲ្យដឹងតាមរយៈទូរសព្ទកន្លងទៅថាកាលនៅសម័យសង្គ្រាមក្នុងស្រុកកន្លែងនេះក៏ជាសមរភូមិមួយដែលក្រុមឧទ្ទាខ្មែរក្រហមតែងចេញចូលធ្វើសកម្មភាពឆ្លងកាត់ទៅមកហើយអាវុធនេះគេសន្និដ្ឋានថាប្រហែលជាក្រុមឧទ្ទាមខ្មែរក្រហមលាក់ទុកកាលពីសម័យសង្គ្រាមរហូតមកដល់ពេលនេះទើបត្រូវបានគេប្រទះឃើញតែអាវុធទាំងអស់នោះខូចគុណភាពមិនអាចប្រើប្រាស់បានឡើយ ។

អភិបាលស្រុកកំពង់លែងបានបញ្ជាក់ទៀតថាទោះជាយ៉ាងណាពេលនេះលោកបានឲ្យសមត្ថកិច្ចធ្វើការហ៊ុព័ទ្ធទីនោះដើម្បីរង់ចាំខាងស៊ីម៉ាក់ចុះទៅធ្វើការរកលោកថាខ្លាចនៅខាងក្រោមអាវុធនោះនៅក្រែងនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងទៀតដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ។

អភិបាលស្រុកកំពង់លែងលោកសំចាន់ថនបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបើសិនជាប្រទះឃើញអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំធ្វើការប៉ះពាល់នឹងមករាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតដើម្បីឲ្យជំនាញចុះទៅធ្វើកាជីកគាស់កកាយតាមបច្ចេកទេសយកចេញដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ ។

នៅថ្ងៃនេះផងដែរយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់បានធ្វើការគាស់យកចេញមករក្សាទុកនៅមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងហើយដែរ ៕



ដោយសុក្ខារិន