ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តម៉ាកRAV4លឿនជ្រុលបុករថយន្តកាមរីបាឡែនពីចំហៀងរងការខូចខាត​ នៅចំណុចច្រកចូលផ្សារសុវណ្ណា​ ផ្លូវលេខ២៧១​ កែងផ្លូវ១៩៩​ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ហេីយរថយន្តបង្កបានព្យាយាមបេីករត់រហូតមកដល់ផ្លូវ៤០២​ ទេីបរថយន្តរងគ្រោះដេញឃាត់បានតែម្តង។



តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AM 0326 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកRAV4 ពណ៍ស្លែ​ ពាក់ស្លាកលេខភ្នំពេញ2X 3225 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅទីត្បូងទៅជេីងហេីយបានបួងចង្កូតបត់ស្តាំក៏ជ្រុលបុករថយន្តកាមរីបណ្តាលឲ្យរងការខូចខាតអស់ចំហៀង​ ។
សាក្សីបានបន្តថាភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់ផ្លូវ៤០២​ ទេីបខាងរថយន្តរងគ្រោះដេញឃាត់បាន។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕