ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥០នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកនហលែងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់ពីក្មេងស្រីម្នាក់ត្រូវបានឃាតករអាកសម្លាប់រហូតដល់ស្លាប់ទាំងអាក្រាតកាយ ហើយត្រូវបានគេសង្ស័យថា អាចត្រូវបានជនដៃដល់រំលោភរួចទើបសម្លាប់បំបិទមាត់ជាក្រោយ។



សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេគនោះមានឈ្មោះពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំមានបងប្អូនចំនួន៤នាក់ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។



សមត្ថកិច្ចដដែលឲ្យដឹងបន្ថែមទៀតផងដែរ ម្ដាយរបស់នាងបានឈប់សម្រាកពីការងារចំនួន៤ថ្ងៃមកហើយ ហើយ នៅមុនពេលកើតហេតុគាត់បាននាំកូនស្រីរងគ្រោះរូបនេះទៅលេងផ្ទះអ្នកជិតខាងដែលស្ថិតនៅជិតបន្ទប់ស្នាក់នៅរបស់គាត់នោះដែរ។ក្រោយមកស្រាប់តែមេឃជិត ភ្លៀងគាត់បានឲ្យកូនស្រីទៅប្រមូលខាអាវដែលហាលទុក ចំណែកគាត់មិនបានទៅតាមនោះទេ រហូតរាំងភ្លៀង១ម៉ោងក្រោយមកក៏គាត់នៅតែមិនទាន់ត្រឡប់ទៅមើលកូនស្រីដែរ ប៉ុន្តែមានយុវជនម្នាក់ដែលត្រូវជាក្មួយបានដើរទៅមើលស្រាប់តែប្រទះកូនស្រីគាត់ដេកស្លាប់អាក្រាតកាយនៅក្នុងថ្លុកឈាមបាត់ទៅហើយ។



ពេលនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការតាមជំនាញព្រមទាំងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ៕