កំពង់ឆ្នាំង៖
រដ្ឋបាលខេត្តកំពង់ឆ្នាំងមានរៀបចំបើកវគ្គបណ្តុះបណ្តាកពីរនិតិវិធីនៃការសម្រេចលើសុំណុំរឿងវិវេទក្នុងយន្តការគណះកម្មាការសូរិយោដីជូនដល់គណះកម្មាការសុរិយោដីរាជធានី.ខេត្ត ។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាន់ យូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីនៃការធ្វើសេចក្តីសម្រេចលើសំណុំរឿងវិវាទក្នុងយន្តការរបស់គណៈកម្មាធិការសុរិយោដីជូនដល់មន្ត្រីគណៈកម្មការសុរិយោដីរាជធានី ខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ រៀនចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសិក្ខាកាមសរុបចំនួន ៥០នាក់ ដែលមានសមាសភាពជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានី ខេត្ត អនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្តទាំង ២៥ ដែលពុំធ្លាប់ទទួលបានការបណ្ដុះបណ្ដាល។គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីផ្ដល់ចំណេះដឹងជូនសិក្ខាកាមឱ្យបានជ្រាបអំពីរបៀបនៃការធ្វើសេចក្តីសម្រេចលើវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយាដី។
ជាងនេះទៅទៀតគឺផ្ដល់ជូនសិក្ខាកាមនៅរបៀបចាត់ការលើសំណុំរឿងវិវាទដីធ្លីដែលមិនអាចសម្រុះសម្រួលបានជាពិសេសផ្ដល់ជូននូវរបៀបនៃការសិក្សាសំណុំរឿងវិវាទដីធ្លីដោយផ្ដោតលើអង្គហេតុ អង្គច្បាប់សេចក្តីសន្និដ្ឋាន និងការលើកយោបល់ស្នើសុំការសម្រេចពីឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល ដែលជាប្រធានគណៈកម្មការសុរិយោដីរាជធានី ខេត្ត ក្នុងគោលដៅជំរុញការដោះស្រាយវិវាទដីធ្លីថ្នាក់រាជធានី ខេត្ត ឱ្យកាន់តែទទួលបានច្រើនជាអតិបរមា ប្រកបដោយយុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា ៕