ខេត្តកំពង់ឆ្នាំង:
បុរសម្នាក់បានស្លាបើភ្លាមៗនៅនិងកន្លែងគ្រាដែលគាត់កំពង់តខ្សែរភ្លើងនៅផ្ទះរបស់គាត់ ។ហេតុការណ៍ខាងលើនេះបាន កើតឡើងនៅចេលាម៉ោង១០និង១០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះឈ្មោះអ៊ិន ណារី ភេទស្រី អាយុ ៥៥ ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ រស់នៅភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ រខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំស្វាយជ្រំបានឲ្យដឹងនៅវេលាម៉ោង 8 និង 59 នាទីថ្ងៃទី 28 កញ្ញា 2020 នេះថាករណីខាងលើនេះបានកើតមានករណីឆក់ខ្សែភ្លើងគ្រាដែលម្ចាស់ផ្ទះបានយកស្តុតមករុំមុខតំណដែលបំរ៉ុងរបូតដោយមិនបានដកឌុយចេញពីព្រីបណ្តាលអោយបាត់បង់ជីវិតជនរងគ្រោះ ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាបុរសរងគ្រោះត្រូវបានគេអោយស្គាល់ឈ្មោះ ហាំ ឡែន អាយុ ៥៩ ឆ្នាំ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលនូលដ្ឋានចុះធ្វើការពិនិត្យកុសលវិច្ច័យនិងធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕