ភ្នំពេញ៖ ឃាតករដែលបានចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំរួចអារកសម្លាប់ចោលបំបិទមាត់យ៉ាងព្រៃផ្សៃនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងតាមឃាត់ខ្លួនបានហើយក្នុងខណៈដែលជនដៃដល់រូបនេះបម្រុងឡើងរថយន្តជិះគេចខ្លួនទៅកាន់ខេត្ត។ការឃាត់ខ្លួននោះធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។
តាមប្រព័ត៌មានបានឲ្យដឹងថា ជនឃោរឃៅខាងលើនេះមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។ទោះបីបែបណានៅមិនទាន់ទទួលបានចម្លើយសារភាពពីជននេះនៅឡើយទេ ហើយខណៈនេះកម្លាំងនគរបាលកំពុងធ្វើការសាកសួរដើម្បីចាត់ការតាមច្បាប់។
សូមរំលឹកថា ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ត្រូវបានឃាតករខាងលើចាប់រំលោភរួចអារកសម្លាប់ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈដែលនាងនៅក្នុងបន្ទប់ម្នាក់ឯងពេលមេឃកំពុងភ្លៀងចំណែលម្ដាយជាប់រវល់ទៅលេងផ្ទះអ្នកជិតខាង លុះក្រោយពេលធ្វើសកម្មភាពរំលោភសម្លាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែឈាមស្រែកស្បែកហៅទើបត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងតាមឃាត់ខ្លួនបានហើយក្នុងខណៈដែលជនដៃដល់រូបនេះបម្រុងឡើងរថយន្តជិះគេចខ្លួនទៅកាន់ខេត្ត៕