ខេត្តស្វាយរៀង៖បែកធ្លាយរឿងឪពុកចុងចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំហើយត្រូវប្រជាពលរដ្ឋជិតខាងបានទាន់ហើយក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩កញ្ញា២០២០ដែលជនសង្ស័យបម្រុងនិងចាប់រំលោភម្តងទៀត។បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)ករណីឳពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះកើតឡើងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩និង៣០នាទីយប់នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។
ក៏ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានប្តឹងលុះនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩កញ្ញាជនគម្រក់នេះបម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀតទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹងនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។ចំណែកជនរងគ្រោះឈ្មោះចាប ពៅរស្មីភេទស្រីអាយុ១១ឆ្នាំមុខរបរសិស្សរស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រកដមែន ហើយមិនមែនទើបតែម្តងនេះទេគឺបានចាប់បង្ខំកូនស្រីចុងរួមភេទបានចំនួនពី៧ទៅ៨ដងមកហើយតាំងពីខែមករាឆ្នាំ២០២០មកដល់ថ្ងៃទី២៩កញ្ញា២០២០នេះ។បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណា មានទទួលភ្លេងការទៅលេងភ្លេងការឲ្យគេ មានឱកាសប្តីតែងតែរកលេះទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួនត្រឡប់ទៅផ្ទះមុន ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយបើប្រាប់និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយស៊ូទ្រាំឈឺចាប់អស់រយៈពេល៩ខែមកហើយទើបតែបែកធ្លាយអ្នកជិតខាងមានការសង្ស័យទៅលបមើលឃើញទើបប្តឹងសមត្ថកិច្ចតែម្តង។
បើតាមអ្នកស្រុកនិយាយថា ជនកម្រក់នេះ មានប្រពន្ធច្រើននាក់មកហើយក្រោយមកបានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុងជាអ្នកចំរៀងភ្លេងការជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀតលើកចុងក្រោយគឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ។នៅព្រឹកថ្ងៃទី៣០កញ្ញា២០២០នេះជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕