ខេត្តរតនគិរី៖ ជនសង្ស័យ៤នាក់ដែលតែងដើរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។



ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ សមត្ថកិច្ចបាបធ្វើឡើងនៅវេលាម៉ោង១៨.៣០នាទីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២០

ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។



ប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកស្ថិត នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង  ក្រុងបានលុងខេត្តរតនគិរី។


 ក្រោយឃាត់ខ្លួននិងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៤នាក់ឃើញថាទទួលបានលទ្ធផលវិជ្ជមាន(+)ទាំងអស់គ្នា។


 ជនសង្ស័យទាំង៤នាក់រួមមាន៖

ទី១-ឈ្មោះ គង់ ដាលីម (ហៅ លីន) ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ។


ទី២-ឈ្មោះ ពៅ មាស(ហៅ យ៉ាង)ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។


ទី៣-ឈ្មោះ ឌី ជេម (ហៅ ជេម) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។



ទី៤-ឈ្មោះ រាជ រស្មី  (ហៅ ខ្លី) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក  ក្រុងបានលុង ខេត្តរតនគិរី

 មុខរបរមិនពិតប្រាកដ។


ហើយសមត្ថកិច្ចបានដកហូតបាន៖

ទី១- រថយន្តមួយគ្រឿង  ម៉ាកតូយូតា កាម៉ារី ពណ៌សំបក ឪឡឹក ពាក់ ស្លាកលេខ ព្រៃវែង 2A-0431។


ទី២- ឆ្នាំងដាំបាយអគ្គីសនី ម៉ាក តូសុីបា ចំនួនមួយ។


ទី៣- ឈើស៊ុមទ្វាមួយចំនួនទៀតផងដែរ។


ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ទុកជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕









(ផង់វិន)