ខេត្តពោធិ៍សាត់ ៖ សម្លេងអំពាវនាវរបស់ប្រជាជនតៗគ្នា នៅខេត្តពោធិ៍សាត់សុំឲ្យមានការប្រុងប្រយ័ត្នដោយខ្លួនឯង រួមទាំងសម្ភារ.ទ្រព្យសម្បត្តិ និងអាយុជីវិតផងដែរនោះ ព្រោះគ្មានទំនុកទុកចិត្ត និងភាពកក់ក្ដៅពីសំណាក់សមត្ថកិច្ចកងកម្លាំងប្រដាប់ដោយអាវុធ ខណៈកើតចោរឆក់ ចោរលួច ចោរប្លន់ ទាំងយប់ទាំងថ្ងៃបានកើតឡើងជាហូរហែរ ។
ប្រភពរអ៊ូរទាំពីណាក់បងប្អូនប្រជាពលរដ្ឋខាងលើបន្តថា មួយរយៈពេលជាយូកន្លងទៅហើយមកនេះ គេសង្កេតឃើញកើតមានបទល្មើសច្រើនរៀបមិនអស់ ដែលបានកើតឡើងបន្តបន្ទាប់នៅក្រុងពោធិ៍សាត់ ដូចជាៈ ក្មេងទំនើង ចោរលួចសម្ភារៈ ទ្រព្យសម្បត្តិមានតំលៃផ្សេងៗច្រើនករណី លួចម៉ូតូ.រថយន្ត កាច់សោ.កម៉ូតូ ភ្ជុងប្លន់យកម៉ូតូ។ល។ ភាគច្រើនក្រុមជនល្មើសរត់គេចខ្លួនរួចជានិច ឯណាទៅភូមិឃុំមានសុវត្ថិភាព សមត្ថកិច្ចពិសេសនគរបាលក្រុងច្រើននោះច្រើន នេះបានហៅថាគ្នាច្រើនអន្សមខ្លោចពិតប្រាកដមែន ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ជាក់ស្ដែង ៖ នៅវេលាម៉ោង២ និង២៨នាទី រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចរវ្វង់មូលផ្សារចាស់ឬវិទ្យាល័យពោធិ៍សាត់ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ លោកចោរមានគ្នាចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៏ក្រហម ធ្វើណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានធ្វើសកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋកំពុងជិះម៉ូតូឌុបគ្នាស្របទិសគ្នាដែរនោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួនទាំងកណ្ដាលថ្ងៃដោយសុវត្ថិភាព ជនរងគ្រោះទី-១ ឈ្មោះ ប៊ុន ផល្លី ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិរោងគោ ឃុំព្រងិល ស្រុកភ្នំក្រវាញ និងអ្នករួមដំណើរឈ្មោះ ចាន់ ទូច ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ក្នុងកាបូបដែលលោកចោរយកទៅបាត់នោះមានសម្ភារៈលុយរៀល លុយដុល្លារ និងឯកសាផងដែរ ៕
ដោយៈ បុឹម ពិន