( ត្បូងឃ្មុំ ):
ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបេតុងដោយម៉ូតូ ពេលមកដល់ត្រង់ផ្លូវកែង ក្រោមស្ពានទន្លេបិត ជិតប៉មទន្លេបិត ពិបាកក្នុងការធ្វើដំណើរណាស់ដោយសារតែខ្សាច់កំពប់ពេញផ្លូវ ។ពលរដ្ឋបន្តថា រថយន្តដឹកខ្សាច់កំពប់នោះ គឺដឹកចេញពីដេប៉ូចំនូន ២ គឺដេប៉ូរបស់ សេង សានិត្យ និងដេប៉ូ ស្រុី ហាប់ ស្ថិតនៅត្រង់ចំណុចក្បែរគល់ស្ពានប៉មទន្លេបិត ក្នុងភូមិព្រែកតូច ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក សុ ធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានអោយដឹងនៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០ ថា បញ្ហាខ្សាច់ដែលកំពប់តាមផ្លូវខាងលើនោះ គឺលោកមេឃុំទន្លេបិតជាអនកទទួលខុសត្រូវ បើសិនជាមានរថយន្តដឹកខ្សាច់ចេញពីដេប៉ូណាមួយ មានកំពប់ខ្សាច់លើផ្លូវ គឺលោកមេឃុំត្រូអោកម្លាំងសមត្តកិច្ចចុះទៅផាកពិន័យដេប៉ូខ្សាច់នោះ ។លោក សុ ធី បន្តថា លោកនឹងអោយមេឃុំទន្លេបិត ចះទៅមើល ៕