កំពង់ឆ្នាំង: យោធាម្នាក់បានលង់ទឹកស្លាប់បាត់បង់ជីវិតដោយសារជួយដេញចាប់ចោរលួចម៉ូតូរបស់ពលរដ្ឋ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សាយ វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាទាហាននៅវរះទី៣ កងពលតូចអន្តរាគមន៍លេខ១ ។


ប្រភពដដែលបានបញ្ជាក់ថាមុនពេលកើតហេតុវេលាម៉ោង ១៤ និង ៥០ នាទី នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចមានករណីលួចម៉ូតូរបស់ឈ្មោះ សាំង សុភ័ក្រ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ បង្កឡើងដោយជនសង្ស័យ២នាក់ ទី១មានឈ្មោះ សេន ឡឹប ហៅពូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ កញ្ជោង ឃុំ ច្រេស ស្រុកកំពង់ត្រឡាច និងទី២មានឈ្​មោះឈ្មោះ សេង ពេជ្រ ភេទ ស្រី អាយុ ៣៥ ឆ្នាំ រស់នៅស្រុក ពញាឮ ខេត្តកណ្តាល។




បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២ បានជិៈម៉ូតូទៅតាមបណ្តោយមាត់ទន្លេពីត្បូងទៅកើតដោយម្ចាស់ម៉ូតូនិងមិត្តភក្តិជិៈម៉ូតូដេញតាមពីក្រោយលុះមកដល់ចំណុចកើតហេតុក៏បានជួបកម្លាំងសមត្ថកិច្ចនិងកម្លាំងប្រជាការពារ ជនសង្ស័យទាំងពីរបានផ្តួលម៉ូតូរួចរត់គេចហើយសមត្ថកិច្ចឃាត់បានជនសង្ស័យ១នាក់ឯជនសង្ស័យម្នាក់ទៀតរត់គេចតាមផ្លូវទៅមាត់បឹងកងមាស ក្នុងពេលដេញតាមជនសង្ស័យ ជនរងគ្រោះឈ្មោះ សាយ វិសាល ក៏បានរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយឈ្លក់ទឹកស្លាប់។បច្ចុប្ប្នន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងដកហូតបានរួមមានសោរអក្សរតេ១ ម៉ូតូម៉ាកHonda DREAM សេ ១២៤ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-3299 ត្រូវបាននគរបាលយុត្តិធម៌កំពុងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ។