ភ្នំពេញ៖ អំណាចនៃការឆ្លងចរន្តអគ្គិសនីបានបង្កជាអណ្ដាតភ្លើងឆាបឆេះបន្ទប់ជាន់ទី២ផ្ទះល្វែងផ្ទះលេខ១៩៥ ស្ថិតនៅតាមផ្លូវលេខ១៥ នៅក្នុងក្នុងបុរីពិភពថ្មីចំការដូង ភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២០។ប៉ុន្តែជាសំណាងល្អផងដែរត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ទាន់ពេលហើយក៏មិនបានបណ្ដាលឲ្យម្ចាស់ផ្ទះឬនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតបន្ទប់ខ្លះៗ រួមជាមួយគ្រែពូក និងកញ្ចក់ទ្វារ បង្អួចប៉ុណ្ណោះ។
តាមប្រភព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមឈ្មោះអ៊ី សុវណ្ណរដ្ឋា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើនេះតែម្ដង ហើយនៅមុនពេលកើតហេតុគាត់បានលក់ដូរនៅខាងក្រោម ក្រោយមកស្រាប់តែមានអ្នកជិតខាងប្រាប់ថា បានឃើញមានផ្សែងនិងអណ្តាតភ្លើងហុយចេញពីក្នុងបន្ទប់ជាន់ទី២ ។ភ្លាមៗនោះគាត់ក៏បានឡើងទៅបើកទ្វារឃើញភ្លើងកំពុងឆេះគ្រែពូក ទើបស្រែកឲ្យអ្នកជិតខាងជួយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលដល់ផ្ទះអ្នកជិតខាងតែភ្លើងមិនបានរលត់នោះឡើយ ។រហូតដល់មានការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោនាំយករថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញទៅជួយបាញ់ទឹកអស់១សុីទែនទើបរលត់ទៅវិញជាស្ថាពរ៕