បាត់ដំបង:បើយោងតាមសេចក្តីរាយការ ណ៍របស់នគរបាលជំនាញផ្នែកកោសល្យវិច័យនៃអធិការក្រុងបាត់ដំបងបានបញ្ជាក់ថា:មាន ករណីៈធ្វើអត្តឃាត ( ដុតសម្លាប់ខ្លួន)មួយកើតឡើងនៅចំនុច វត្តកណ្ដាល ក្នុងក្រុមទី០៦ភូមិ រំចេក៤សង្កាត់      រតនះក្រុងបាត់ដំ បងខេត្តបាត់ដំប ងនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២០ ដឹងនៅវេលាម៉ោង ១២ នឹង ០០នាទី។សាកសពឈ្មោះ ហ៊ាត ហ៊ាក់  ភេទ ប្រុស  អាយុ ២១ ឆ្នាំ មានទីលំនៅស្នាក់ នៅក្នុងវត្តកណ្ដាល ក្រុមទី ០៦ ភូមិ រំចេក៤ សង្កាត់ រតនះ  ក្រុង បាត់ដំបង ខេត្ត បាត់ដំបង មានស្រុកកំណើតនៅ ភូមិ គោកឬស្សី ឃុំ បាល្ល័ង្ក ស្រុក ប្រា សាទបាគង ខេត្ត សៀមរាប  មុខរបរ: ព្រះសង្ឃ ។

តាមការបំភ្លឺរបស់ឈ្មោះ កែវ សំពង់  ភេទ ប្រុស អាយុ ៣៨ឆ្នាំ(ព្រះគ្រូចៅអធិការវត្តកណ្ដាល) បានបញ្ជាក់ថា៖ នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១១ និង ៣០នាទីខ្លួនបាន ឃើញផ្សែងភ្លើងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់កុដលេខ២ ខ្លួនក៏ស្រែក សួរថា អ្នកណាដុតអីនៅខាងលើណឹង ដោយមិនមានអ្នកឆ្លើយ ខ្លួនក៏ឡើងទៅមើល បានឃើញបន្ទប់កុដលេខ២ឆេះខាងក្នុងហើយជាប់ទ្វា ខ្លួនក៏ស្រែកហៅលោក សង្ឃដែរនៅក្បែរនោះអោយមកជួយរុញទ្វាចេញដើម្បីយកទឹកមកពន្លត់ ពេលដែររុញទ្វាបានហើយ  ខ្លួនបាន ឃើញព្រះសង្ឃមួយអង្គព្រះនាម ហ៊ាត ហ៊ាក់(សាកសព) កំពុងតែឆេះខ្លួន ប្រាណនៅលើគ្រែ ខ្លួននឹងព្រះសង្ឃដទៃទៀតបានយកទឹកមកជួយពន្លត់ តែព្រះសង្ឃ ហ៊ាត ហ៊ាក់ បានផុត ដង្ហើមទៅហើយ។



សន្និដ្ឋានតាមការ ត្រួតពិនិត្យផ្នែកជំនាញ សពស្លាប់ដោយ សា ធ្វើអត្តឃាតដុតសម្លាប់ខ្លួន ( អាចបណ្ដាលមកពីយកឆ្នាំងដាំទឹកអគ្គិសនីដាក់គរបង្កប់ក្នុងពន្នកស្បង់ជីវរ សៀវភៅ ឯកសារមួយចំនួន ធ្វើអោយឆ្លងចរន្តអគ្គិសនីបង្កើតជាភ្លើងឆេះ ដោយសពបានយកស្បង់ជីវរចងខ្លួន ចងភ្ជាប់ទៅណឹងមេគ្រែជាប់ណឹងគ្រែ)។សពបានប្រគល់ទៅអោយឈ្មោះ កែវ សំពង់ ជា (ព្រះគ្រូចៅអធិការវត្តកណ្ដាល) យកទៅធ្វើតាមនីតិវិធី ។