ស្វាយរៀង៖នៅ ថ្ងៃសុក្រ​ ទី២៥ ខែកញ្ញា​ ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន  ០៣នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក  ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។  នៅវេលាម៉ោង ១៨:៣០ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបនៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់÷១.ឈ្មោះ គង់ ពេញ ភេទប្រុស អាយុ​ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។​ ២.ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ​ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះ តឿ រតនា ហៅ ងោល ភេទប្រុស អាយុ​ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ វត្ថុតាងចាប់យករួមមាន​ ១. ម៉្សៅក្រាមពណ៍សថ្លា ចំនួន ០៩ កញ្ចប់ មានទម្ងន់ ៦.៧៨ ក្រាម (គិតទាំងសំបកវិខ្ចប់)។ ២.ទូរសព្ទដៃចំនួន ០៤ គ្រឿង។ ៣.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕