អ្នកនាង ម៉ាក សែនសូនីតា ធ្លាប់បង្ហើបប្រាប់ថា បំណងប្រាថ្នារបស់នាងគឺចង់បានកូនស្រី ជាចំណងដៃក្រោយអាពាហ៍ពិពាហ៍ផងដែរ។ យ៉ាងណាមិញអ្នកគាំទ្រមានតែជូនពរឱ្យតារាសម្តែងរូបនេះ សម្រេចតាមក្តីប្រាថ្នា និងសម្រាលបានដោយសុវត្ថិភាពនៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ខណៈពេលដែលពន្លឺសុភមង្គលនៃកូនដំបូងបានចាប់កំណើតក្នុងផ្ទៃភ្លាម ហាក់ធ្វើឱ្យតារាសម្តែងស្រីរូបនេះ ទទួលបាននូវមុខជំនួញយ៉ាងច្រើនក្នុងដៃ និងកំពុងទទួលបានការគាំទ្រពីមហាជនថែមទៀតផង។
រូបភាពពីៈ Photocity