នៅពេលថ្មីៗនេះ តារាចម្រៀង Original Song លោក ម៉ុង ម៉ានិត ហៅម៉ានិត បានបញ្ចេញនូវស្នាដៃចម្រៀងថ្មីស្វាគមន៍ខែកញ្ញា ឆ្នាំ២០២០ នេះ ជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ក្រោមចំណងជើងថា បានតែនិយាយ។




នៅក្នុងវីដេអូចម្រៀងថ្មីៗនេះ អ្នកគាំទ្របានឃើញពីចំណីអារម្មណ៍ថ្មីរបស់ ម៉ានិត ជាមួយនឹងតារាចម្រៀង Original Song គឺកញ្ញា អេដា ដែលរួមគ្នាក្នុងការច្រៀងរ៉េប នៃបទចម្រៀងនេះទៀតផង។
ចម្រៀងថ្មីនេះ ជាការនិពន្ធដោយលោក ម៉ានិត និងដឹកនាំសម្តែងដោយកញ្ញា រិទ្ធី លំអងពេជ្រ ដែលមានការចូលរួមសម្តែងពីតារាកិត្តិយសជាច្រើនទៀតផងដែររួមមាន អ្នកនាង ភិន សុដាលីស លោក ម៉ានុត កញ្ញា វណ្ឌ បូរមី និងលោក លី ប៊ុនផេង ថែមទៀត។





ប្រភពវីដេអូពីយូធូបឆានែលៈ Manith Jupiter