ភ្នំពេញ៖ បុរសម្នាក់ជាជនពិការបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូឌុបត្រូវរថយន្តបុកកិនអូសប្រហែល៥០ម៉ែត្រ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្តុបក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS 7528 បេីកបរដោយបុរសម្នាក់ឌុបបុរសជាជនពិការម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រប្រភេទដឹកអេស្កាវទ័រ របស់កងពលតូចដឹកជញ្ជូនលេខ៩០ ពណ៍ត្រេអ៉ី ពាក់ស្លាកលេខខេមរះភូមិន្ទ02 3-2631 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងហេីយបានឆ្លងផ្លូវបត់ឆ្វេងឆ្ពៅទៅផ្លូវព្រះមុនីវង្សក៏កិនម៉ូតូបណ្តាលឲ្យអូសជនពិការម្នាក់ជាប់ក្រោយរថយន្តចំងាយប្រហែល៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធម័ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុរថយន្តបង្កបានបេីកគេចចេញពីកន្លែងកេីតហេតុចម្ងាយប្រហែល១៥០ម៉ែត្រទេីបឈប់ហេីយតៃកុងចុះគេចខ្លួនបាត់បន្សល់ទុករថយន្តចោល ចំណែកជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញនៃស្នងការនគរបាលជាតិរងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕