តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ស្លៀកពាក់ស៊ីវិល បេីករថយន្តម៉ាកFORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2-0660 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមេឃកំពុងភ្លៀងរលឹមក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចេញពីកន្លងជូរមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕