អាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងកូរ៉េប្រចាំផលិតកម្ម JYP Entertainment គឺក្រុម Stray Kids បំបែកឯតទគ្គកម្មថ្មីរបស់ពួកគេ ដោយអាល់ប៊ុមចម្រៀងរបស់ខ្លួន ទទួលបានការបញ្ជារកុម្មង់ទុកមុនដល់ទៅជាង ៣០ ម៉ឺន បន្ទះ។

Stray Kids កំពុងក្លាយជាក្រុមចម្រៀងយុវវ័យមួយក្រុមដែលមានសន្ទុះប្រជាប្រិយភាពកើនឡើង។ អាល់ប៊ុមថ្មីនេះ ជាការរៀបរៀងក្នុងទម្រង់មួយថ្មីដែលមានបញ្ចូលនូវបទចម្រៀងរយៈពេលវែងជាងមុន ដែលធ្លាប់ចេញផ្សាយកាលពីខែមិថុនាកន្លងទៅ។ ដោយឡែកគម្រោងថ្មីនេះ នឹងបញ្ចេញនៅថ្ងៃទី ១៤ កញ្ញា ខាងមុខនេះ។

គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ការបញ្ជាទិញជាមុននៃអាល់ប៊ុមចម្រៀងរបស់ Stray Kids មានការថតចំលងក្នុងចំនួនជាង ៣០០.០០០ ច្បាប់ ដែលនេះជាលើកដំបូងយ៉ាងភ្ញាក់ផ្អើល ខណៈដែលឯតទគ្គកម្មលើកមុនលក់ដាច់ត្រឹម ២ ម៉ឺនច្បាប់ប៉ុណ្ណោះ។


វីដេអូពីៈ JYP Entertainment