កំពង់ឆ្នាំង :

ផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ គឺជាផ្សារថ្មី១កន្លែ ងដែលបានកសាងរួចរាល់ហើយ គឺសាងសង់ផុតទឹកទន្លេឡើង ដើម្បីជួយសម្រួលដល់ការលំបាកជូនប្រ ជាពលរដ្ឋដែលធ្លាប់តែចល័តតូបលក់ដូរតាមទឹកទន្លេឡើងនិងចុះជារៀងរាល់ឆ្នាំ ពេលនេះផ្សារថ្មីនេះមានកន្លែងលក់មានសោភ័ណភាព និងសុវត្តិភាពល្អ សំរាប់បំរើដល់ការលក់ដូរទំនិញរបស់ប្រជាពលរដ្ឋ ។មេឃុំឆ្នុកទ្រូលោកសាំងគឹមស៊ន នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០  នេះបានអោអោយដឹងថា៖  ផ្សារថ្មីនេះ ឈ្មោះផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ  ដែលបានសាងសង់ខ្ពស់ផុតពីទឹកឡើងដើម្បីជួយសម្រួលដល់ការលក់ដូរទំនិញបហរចាំថ្ងៃជូនប្រជាពលរដ្ឋ ដែលកន្លងមកគ្មានទីតាំងផ្សារត្រឹមត្រូវឡើយ  ពេលទឹលទន្លេឡើងនិងចុះប្រជាពលរដ្ឋ ត្រូវចល័តតូបលក់ដូរតាមទឹក ជាហេតុធ្វើអោយពួកគាត់បានចំណាយប្រាក់កាស់អស់ច្រើនណាស់សម្រាប់បន្លាស់ទី ។

មេឃុំឆ្នុកទ្រូ បានបញ្ជាក់ទៀតថា៖ មកដល់ពេលនេះផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ បានសាងសង់រួចជាស្ថាពហើយ ដោយមានកន្លែងលក់ដូរចំនួន២២៤កន្លែង  ដែលអាចអោយប្រជាពលរដ្ឋដែលមានលទ្ធភាព អាចចូលមកកក់ប្រាក់ជួលកន្លែងលក់ដូរក្នុងផ្សារថ្មីនេះបានហើយ  គឺត្រូវកក់ប្រាក់ចំនួន១៥០០ដុល្លារក្នុង១កន្លែងៗ សំរាប់ការលក់ដូររយះពេល៣ឆ្នាំ ។  ប៉ុន្តែអ្នកគ្មានលទ្ធភាពដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩  អាចបង់រំលោះទៅតាមលទ្ធភាពជាក់ស្តែង ។ ក្នុងពេលឈប់លក់ដូរមុនរយះពេលកំណត់៣ឆ្នាំ ត្រូវជូនដំណឹងមកគណៈកម្មការផ្សារជាមុនរយះពេល៣ខែ  ចំពោះប្រាក់កក់គឺអាចដកយកទៅវិញបាន  ចំណែកថ្លៃឈ្នួលតូបប្រចាំខែ ក្នុង១តូបៗ ថ្លៃ៣៥ដុល្លារ ។


ដោយឡែកអនុវត្តន៍តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី  ចំពោះប្រជាពលរដ្ឋក្រីក្រលក់បន្លែបង្កាត្រីសាច់ តាមកញ្ជើល្អី  គឺគណៈកម្មការផ្សារផ្តល់អទិភាពអោយលក់ដូរនៅក្នុងផ្សារ  ដោយមិនយកថ្លៃឈ្នូលប្រចាំខែនោះឡើយ ។ ដែលនេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងដំណាក់កាលជម្អឺកូវីដ១៩  ដែលប្រជាពលរដ្ឋយើងភាគច្រើនកំពុងជួបប្រទះនៅការលំបាក ៕