ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗចោលប្រពន្ធនិងកូនខណៈដែលគាតរាយខ្សែភ្លើងចេញពីក្នុងផ្ទះទៅឆក់ត្រីនៅវាលស្រែខាងក្រោយផ្ទះហើយប៉ះចំខ្សែដាច់រលាត់បណ្ដាលឲ្យឆក់ហើយអ្នកស្ថិតនៅជិតនោះមិនអាចជួយទាន់ឡើយ។



ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែខាងក្រោយផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនគ្រោះរូបនោះឈ្មោះគិន សំអុល អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិកើតហេតុខាងលើ។



តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុររងគ្រោះបានរាយខ្សែភ្លើងដោយតចេញពីផ្ទះរបស់ខ្លួនទៅកាន់វាលស្រែដែលស្ថិតនៅខាងផ្ទះដើម្បីឆក់ត្រីយកទៅធ្វើម្ហូប ហើយពីចំណុចដែលគាត់ឆក់ត្រីទៅផ្ទះមានចម្ងាយប្រមាណ៥ម៉ែត្រប៉ុណ្ណោះ។ហើយមននិងរាយគាត់អត់បានពិនិត្យមើលខ្សែភ្លើងនោះឲ្យបានល្អិតល្អនជាមុនសិនទេ លុះពេលឆក់ត្រីបានកាន់ប៉ះចំខ្សែភ្លើងដែលដាច់រលាត់ទើបបណ្ដាលឲ្យឆក់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។



ក្រោយពេលកើតហេតុនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថាបុរសនេះស្លាប់ដោយសារចរន្តអគ្គិសនីឆក់មែន រួចទើបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕