ខេត្តកំពង់ឆ្នាំង
តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ របស់ក្រុមហ៊ុនហ្គ្រីនហ្វាម ដែលស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស មកដល់ពេលនេះកំពុងកសាងនៅផ្ទះលំហែកាយធ្វើ អំពីឬស្សី ផ្ទះធ្វើអំពីលូ កន្លែងបោះតង់ស្នាក់នៅ និងបានធ្វើការកែឆ្នៃកន្លែងមុជទឹកដែលហូរធ្លាក់មកពីលើភ្នំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តជាហូរហែររៀងរាល់ថ្ងៃ ។មេការនៅក្នុង តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃរបស់ ក្រុមហ៊ុនហ្គ្រីនហ្វាម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០ ២០នេះ បាននិយាយអោយដឹងថា៖ ដើម្បីចូលរួមពង្រឹងនិងពង្រីកវិស័យទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងជួយលើកស្ទួយជីវ ភាពរ សនៅរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន និងជីវភាពរបស់កម្មករបុគ្គ លិកនៅក្នុងក្រុមហ៊ុនហ្គ្រីនហ្វាមរាប់សិបនាក់ផងដែរ ។
មកដល់ពេលនេះ ក្រុមហ៊ុនហ្គ្រីនហ្វាម ឬកសិងដ្ឋានបៃត ង កំពុងធ្វើការដាំដុះដំ ណាំហូបផ្លែគ្រប់ប្រភេទ និងដាំដុះដើមឈើប្រណិត នៅលើផ្ទៃដីជាង៨០០ហិកតា ដើម្បីប្រែក្លាយកសិដ្ឋា មួយនេះ ទៅជាតំបន់ទេស ចរណ៍ធម្មជាតិកែឆ្នៃដ៏ទាក់ទាញមួយអោយភ្ញៀវទេសចរណ៍នៅក្នុងស្រុកមកលេងកំសាន្ត និងមកលំហែកាយនៅចុងសប្តាហ៍ក្រោយពីបានបំពេញការងាររួចមក ។ដោយឡែកក្នុងពេលនេះ ក្រុមហ៊ុនបានកសាងស្ពានឬស្សីមួយកន្លែងឆ្លងកាត់អូរដែលមានចន្តរទឹកហូរចុះពីលើតំបន់ព្រៃភ្នំ និងបានកែឆ្នៃធ្វើសួនច្បារជាប់មាត់អូរនៅកន្លែងមុជទឹក សំរាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងនៅក្បែរកន្លែងមុជទឹកនោះ ក៏មានកញ្ចុសជាច្រើនកន្លែង សំរាប់អង្គុយលេងហូចចុកចំណីអាហារផងដែរ ។
សំរាប់សេវាម្ហូបអាហារវិញ ក៏មានម្ហូមអាហាររបស់ខ្មែរ និងបន្លែគ្រប់ប្រភេទដែលគ្មានជាតិគីមី និងមានតម្លៃសមរម្យ សំរាប់បំពេញចិត្តភ្ញៀវទេសចរណ៍ផងដែរ ។ជាមួយគ្នានេះដែរ ចំពោះកន្លែងស្នាក់នៅលំហែកាយវិញ ក្រុមហ៊ុនកំពុងដំណើរការកសាងផ្ទះអំពីឬស្សីចំនួន៦ខ្នង(ប្លង់ផ្ទះជនជាតិភាគតិច) ផ្ទះលូ២កន្លែងធ្វើបាន៨០%ហើយ និងបានបោះតង់ស្នាក់នៅបានជាង៥០កន្លែង ដើម្បីបំរើអោយការស្នាក់នៅលេងកំសាន្តពេលយប់ ដោយមានបំពាក់ភ្លើងសូឡា និងបំពាក់ដុំហ្វាយហ្វាយសំរាប់ប្រើប្រាស់ប្រព័ន្ធអិនធឺណែត ក្នុងនោះក៍មានដំឡើងបង្គោលការពាររន្ទះដើម្បីការពារជូនភ្ញៀវទេសចរណ៍មកស្នាក់នៅលំហែកាយផងដែរ ។ចំពោះគម្រោងការក្នុងពេលខាងមុខវិញនៅក្នុងកសិដ្ឋានមួយនេះ ក្រុមហ៊ុននិងពង្រីកការធ្វើ រីសត ផ្ទះលំហែកាយ ដោយមានដាំដំណាំហូបផ្លែគ្រប់ប្រភេទ សំរាប់បំរើតម្រូវការរបស់អតិថិជន មួយចំនួនដែ លមានបំ ណង់ចង់មកស្នាក់នៅលំហែកាយ ក្នុងតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃមួយនេះ ដែលមានទេសភាពដងភ្នំព័ទ្ធជុំវិញដ៏ស្រស់បំព្រង ។
ពាក់ពន្ធនិងការអញ្ជើញមកលេងកំសាន្ត នៅក្នុងតំបន់ទេសចរណ៍កែឆ្នៃមួយនេះ លោកសេង សា លី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង សំណូមពរផងដែរដល់ផ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមរក្សាបរិស្ថានអនាម័យ ដោយត្រូវបោះសំរាមក្នុងធុងដាក់សំរាម និងសូមចូលរួមការពារទប់ស្កាត់ជម្ងឺកូវីត១៩ទាំងអស់គ្នាកុំអោយឆ្លងរាលដាលមកក្នុងមូលដ្ឋាន ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬ អាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្តិភាព នៃសុខភាពរបស់យើងទាំងអស់គ្នាផ្ទាល់តែម្តងផងដែរ ៕