( ត្បូងឃ្មុំ ):
កសិករជាច្រើនគ្រួសារបានចាប់យកមុខរបរចិញ្ចឹមកង្កែបជាលក្ខណ:គ្រួសារទទួលបានជោគជ័យ ។ប្អូនប្រុស មិន ពីនេត្រ ជាកូនកសិករម្នាក់នៅក្នុងភូមិ វិហារហ្លួង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្រុមគ្រួសារថបស់ប្អញនបានងាកមកចាប់យករបរចិញ្ចឹមកង្កែបនេះ ប្រហែលជា ជាង ១ ឆ្នាំមកហើយៗពេលនេះមុខរបរចិញ្ចឹមកង្កែបនេះទទួលបានជោគជ័យ ។
ប្អូនប្រុសបន្តថា ក្នុង ១ ខែប្អូនប្រុសលក់កង្កែបចេញអស់មិនក្រោមពី ២០០ គីឡូក្រាមទៅ ៣០០ គីឡូក្រាមនោះទេ ហើយក្នុង ១ គីឡូក្រាមតម្លៃ ១០.០០០ ៛ កង្កែបរស់ តែបើកង្កែបធ្វើរួចប្អូនប្រុសលក់តម្លៃ ២០.០០០ ៛ ក្នុង ១ គីឡូក្រាម ដោយឡែកកង្កែបរស់មានមូយមកទទួលទិញដល់ផ្ទះ តែបើធ្វើរះចយកទៅលក់អោយមូយនៅក្នុងផ្សារសួង ។ ប្អូនប្រុសបន្ថែមថា កង្កែបចិញ្ចឹមតែរយ:ពេល ២ ខែទេ បានប្រមូលផលកង្កែបហើយ ក្នុងនោះផងដែរ ក៏មានខាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានមកទិញពូជកូនកង្កែបនេះ ទៅចែកអោយកសិករជាច្រើនគ្រួសារទៀតនៅក្នុងខេត្តត្បូងឃ្មុំយើង ចិញ្ចឹមបន្តផងដែរ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានអោយដឹងនៅរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ ថា កសិករជាច្រើនរយគ្រួសារណាស់បានចាប់យករបចិញ្ចឹមកង្កែបនោះ បើសរុបទាំងការចិញ្ចឹមត្រីអណ្ដែងទៀតនោះគឺជិតរាប់ពាន់គ្រួសារទៅហើយ ៕