ខេត្តស្វាយរៀង៖ជមសង្ស័យ០៤នាក់ស្រី០១នាក់ត្រូវសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៣កញ្ចប់(ធំ០៣កញ្ចប់)ស្មើ១៩៦,០៩៩ក្រាម-ម៉ូតូ១គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង-ទូរសព័្ទដៃ០៤គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជាសុវណ្ណរត្ន័ ហៅវិត ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិតាហោសង្កាត់ពោធិតាហោក្រុងស្វាយរៀងខេត្តស្វាយរៀង។ ចាប់ខ្លួនបាននៅថ្ងៃទី០៣តុលាឆ្នាំ២០២០នៅផ្ទះជនសង្ស័យតែម្តងដកហូតវត្ថុតាងរួមមានគ្រឿងញៀន០៦កញ្ញ្ចប់ស្មើ៤,៤៩៩ក្រាម ទូរព្ទ័ដៃ១គ្រឿង។ហើយជននេះគឺធ្លាប់ជាប់ពន្ធនាគារទើបតែចេញបានមួយខែមិនរាងចាលត្រូវចាប់ខ្លួនម្តងទៀតរួមគ្រឿងញៀនមួយចំនួន។ករណីទី២៖នៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២០វេលាម៉ោង១១និង០០នាទីព្រឹកកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងទទួលព័ត៌មានពីភ្នាក់ងារ រាយការណ៍មកថាមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០២នាក់បានយកថ្នាំញៀនពីភ្នំពេញមកលក់ចែកចាយនៅខេត្តស្វាយរៀងហើយកំពុងជិះម៉ូតូ០១គ្រឿងមកដល់ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងអធិការនគបាលស្រុកស្វាយជ្រំ ចេញពួនស្ទាក់លើផ្លូវជាតិលេខ១ត្រង់ចំណុចភូមិថ្មស ឃុំតាសួស ស្រុកស្វាយជ្រំក៍ឃើញមុខសញ្ញាសង្សយ័ទាំង០២នាក់ជិះម៉ូតូមកដល់ហើយកម្លាំងជំនាញបានឃាត់ម៉ូតូអោយឈប់និងឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់÷១ឈ្មោះសុខ វី ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងធ្វើតេស្តទឹកម៉ូត្រលទ្ធផល(+)វិជ្ជមាន។២ឈ្មោះសំ ថាបូទី ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងធ្វើតេស្តទឹកម៉ូត្រលទ្ធផល(+)វិជ្ជមាន។ឆែកឆេរនិងដកហូតសម្ភារវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សង្សយ័ជាថ្នាំញៀនចំនួន១១កញ្ចប់(ធំ១កញ្ចប់)ទម្ងន់៧៤.៦៨ ក្រាម -ម៉ូតូចំនួន០១គ្រឿង-ទូរស័ព្ឌចំនួន០២គ្រឿង។ប្រភពបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរ តាមចម្លើយសារភាពរបស់មុខសញ្ញាទាំង០២ឆើយថាខ្លួនទិញតពីស្រ្តីម្នាក់នៅរាជធានីភ្នំពេញ។ទើបមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីកែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀននិងក្រោមការសម្របសម្រូលនីតីវិធីរបស់ឯកឧត្តម ខាំ សុផារីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងលោកសុខ កែវបណ្ឌិតព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយើងបានពន្លាតសមត្ថកិច្ចដែនដីបន្តស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០១នាក់បន្ថែមទៀត ឈ្មោះមុី សុីណាហេង ភេទស្រីអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។ឆែកឆេរដកហូតសម្ភារះវត្ថុតាងរួមមាន÷ម្សៅក្រាមសថ្លាសង្សយ័ជាថ្នាំញៀនចំនួន១៦កញ្ចប់(ធំ០២កញ្ចប់)ស្មើ ១១៧,០៨ក្រាម-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-សម្ភារះថង់វេចខ្ចប់និងឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ស្រី១នាក់ដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម -ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-ទូរសព្ទ័ដៃ០៣គ្រឿង-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។នៅថ្ងៃទី៧តុលា២០២០វេលាម៉ោង៨និង០០នាទីព្រឹកនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមនិតិវិធី។សរុប២ករណីដកហូតគ្រឿងញៀនបាន៣៣កញ្ចប់(ធំ០៣កញ្ចប់)ស្មើ១៩៦,០៩៩ក្រាម។ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង -ទូរសព្ទ័ដៃ៤គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍ជក់គ្រឿងញៀន និងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។