( ត្បូងឃ្មុំ ):
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញអោយក្រុមការងារដែលចុះអនុវត្តន៍ផ្តល់សាច់ប្រាក់ឧបត្ថមរបស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ ជជួបការលំបាកក្នុងកំឡុងពេលកូវីដ-19 នេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ធ្វេីឲ្យមានតម្លាភាព យុត្តិធម៌ និងមិនលំអៀងចំពោះគ្រួសារណាមួយឡេីយ ។ ឯកឧត្តមជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ ខែ ឆ្នាំ ២០២០ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ។
ឯកឧត្តមបន្តថា មេភូមិ ស្មៀនឃុំ និងមេឃុំ ធ្វេីយ៉ាងណាចុះអនុវត្តន៍ផ្តល់ទំនុកចិត្ត ដោយភាពជាក់ស្តែង ដល់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ ជួបការលំបាក កំឡុងពេលកម្ពុជាជួបវិបត្តកូវីដ-១៩ ពោលគឺត្រូវខិតខំប្រឹងប្រែងបំរេីសេវាសាធារណៈឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានតម្លាភាព យុត្តិធម៌ និងមិនលំអៀងចំពោះគ្រួសារណាមួយឡេីយ ។ ឯកឧត្តមបន្ថែមថា ស្នេីសុំ និងផ្តាំផ្ញេីដល់មន្ត្រីមូលដ្ឋានទាំងអស់ ខិតខំបេ្តជ្ញាចិត្តបំរេីពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តន៍ អប់រំផ្សព្វផ្សាយ ណែនាំដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្តម្ភរួច និងកំពុងទទួល ត្រូវជម្រុញអប់រឲ្យគ្រួសារទាំងនោះ ត្រូវចេះយកទៅទ្រទ្រង់ជីវភាគ្រួសារ បង្កេីនមុខរបរ ការងារឲ្យកាន់តែល្អប្រសេីរឡេីង ។ ឯឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ទៅជម្រុញរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ដែលទេីបនឹងគ្រប់អាយុ និងផ្ទេទីលំនៅ ត្រូវអញ្ជេីញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ ២០២០ ដោយត្រូវពិនិត្យមេីលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់ បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ផងដែរ ៕