ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយរវៀងរថយន្តម៉ាកព្រូសបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតតែភាគីទាំងសងខាងបានជជែកយកត្រូវរៀងខ្លួន។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី១៨​ខែតុលា​  ឆ្នាំ២០២០​ នៅចំណុចស្តុបទួលទំពូង​ តាមបណ្តោយផ្លូវលេខ១៦៣​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង​ទី១​ ខណ្ឌចំការមន​។ 




តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ​ ពណ៍​ ពាក់ស្លាកលេខស្វាយរៀង3A 2368 បានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់កន្លែងកេីតហេតុដោយភ្លេីងស្តុបនៅពណ៌ខៀវក៏បន្ថែមល្បឿនទៅមុខទៀតភ្លាមនោះក៏មានរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 3152 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែខាងមុខយ៉ាងដំណំ។ បេីតាមភាគីខាងរថយន្តព្រូសបានឲ្យដឹងថា​ដោយសារតែភ្លេីងស្តុបអតិភាពខាងគាត់ខៀងទេីបគាត់បន្ថែមល្បឿនហេីយក៏ជ្រុលបុករថយន្តហ៊ីយ៉ានដាយបែបនេះតែម្តង។ ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលតែដោយសារតែភាគីខាងរថយន្តហ៊ីយ៉ាន់ដាយមិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តព្រូសទៅជួសជុលដេីម្បីបញ្ចប់រឿង៕