ខេត្តស្វាយរៀង៖នៅថ្ងៃទី១៩ខែតុលា​ ឆ្នាំ២០២០នេះព្រះសីលវង្សា ព្រហ្ម សុភី ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រធម្មធរអនុគុណខណ្ឌកំបូលនាយករងរដ្ឋបាលពុទ្ធិកវិទ្យល័យជម្ពូវ័នសែនជ័យនិងជាព្រះចៅអធិការវត្តពោធិវ័ន ព្រមទាំង​មន្ត្រី​សង្ឃ អស់លោក លោកស្រី ពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្តបានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តព្រៃតាអីស្ថិតក្នុងភូមិព្រៃតាប៉ោញ ឃុំព្រៃតាអី ស្រុក ស្វាយទាប​ ខេត្តស្វាយរៀង។បើតាមព្រះចៅអធិការវត្តព្រៃតាអី បានថ្លែងអំណរគុណដល់ ព្រះសីលវង្សា ព្រហ្ម សុភី ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រធម្មធរអនុគុណខណ្ឌកំបូលនាយករងរដ្ឋបាលពុទ្ធិកវិទ្យល័យជម្ពូវ័នសែនជ័យនិងជាព្រះចៅអធិការវត្តពោធិវ័ន ព្រមទាំង​មន្ត្រី​សង្ឃ អស់លោក លោកស្រី ពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានផ្តើមបុណ្យកឋិនទានដង្ហែរមកវត្តព្រៃតាអីនេះគឺសរុបបច្ច័យបាន៤៥០៥៥០០០រៀល។



ព្រះអង្គបានមានសង្ឃដីការបន្ថែមថាបុណ្យកឋិនត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ វត្ត​មាន​ ទ្រង់​  ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យអង្គកឋិនទានក្នុងវត្តព្រៃតាអីយើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។នាឳកាសនោះផងដែរព្រះសីលវង្សា ព្រហ្ម សុភី ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក៏បានចែកនូវសំភារៈសិក្សាដល់សិក្សានុសិស្សចំនួន៨២០នាក់ម្នាក់ៗទទួលបានប៊ុិច២ដើមសៀវភៅ២ក្បាល ថវិកា២០០០៛ លោកគ្រូ​អ្នក​គ្រូចំនួន២០នាក់ម្នាក់ៗទទួលបានថវិកាចំនួន៥៥០០០៛ ឧបត្ថម្ភ​ដល់សាលាឃុំព្រៃតាអី ថវិកាចំនួន៤០ម៉ឺនរៀល ឧបត្ថម្ភ​ដល់ប៉ុស្តិ៍រដ្ឋបាលព្រៃតាអី ថវិកាចំនួន៤០ម៉ឺនរៀល ឧបត្ថម្ភ​ដល់អនុវិទ្យាល័យព្រៃតាអី ថវិកាចំនួន៤០ម៉ឺនរៀល ឧបត្ថម្ភ​ដល់សាលាបឋមសិក្សាព្រៃតាអី ថវិកា​ចំនួន​៤០ម៉ឺនរៀល ឧបត្ថម្ភ​ដល់ប្រជាការពារ ថវិកា​ចំនួន៤០ម៉ឺនរៀល ឧបត្ថម្ភ ​តាជី យាយជី គណៈកម្មការ​អាចារ្យ​វត្ត ថវិកា​ចំនួន​៤០ម៉ឺនរៀល


សូមបញ្ជាក់ថាកឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាតឡើយ  ។