ខេត្តកំពង់ឆ្នាំង
ជនសង្សយ័២នាក់រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងនគរបាលស្រុកធ្វើការបង្ក្រាបបានខណះដែលក្រុមជនសង្សយ័កំពង់ធ្វើសកម្មភាព ។កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង 3និង30នាទី ថ្ងៃទី០២វិច្ឆិការ២០២០ ម្សិលមិញ ។
សមត្ថកិច្ចនៃកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកសាមគ្គីមានជយ័បានធ្វើការឃាត់ខ្លួនជនសង្សយ័ទាំង២នាក់ខាងលើនេះសមត្ថកិច្ចជំនាញបានបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី និងបានសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីខ្លួនយកមកធ្វើការសាកសួរ ។ជនសង្ស័យជួញដូរ និង សម្រួលអោយ ទីតាំងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច.ភូមិក្រាំងដូង ឃុំពាម .ស្រុកសាមគ្គីមានជយ័ .ខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មាន ១.ឈ្មោះ យូ រដ្ឋា អាយុ ២២ឆ្នាំ នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។២.ឈ្មោះ ផន ភណ្ឌ័ អាយុ ២១ឆ្នាំ នៅភូមិព្រៃញម ឃុំពាម ស្រុកសាមគ្គីមានជយ័ ខត្តកំពង់ឆ្នាំង។នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះផងដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង:ថ្នាំងញៀនចំនួន ០៥កញ្ចប់តូច.ទូរសព្ឌ័ដៃអិនចុចពឹល ០១គ្រឿង.ពូថៅ ០១ និង ឧបករណ៍បំរើដលើការជក់មួយចំនួន ។បច្ចុប្បន៍ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចកសាងឯកសារគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 3 វិច្ឆិការ 2020នេះហើយ៕