កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តធ្វើការបង្ក្រាបបាននៅលើផ្លូវជាតិលេខ៥នៅចំណុចព្រំប្រទល់ស្រុកឧុត្តងនិងខេត្តកំពង់ឆ្នាំងស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្រោយការបង្ក្រាបជនសង្ស័យទាំង 2 នាក់ចែកចាយថ្នាំញៀនរួមនិងវត្ថុតាងខាងលើសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ជូនស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ខូវលី និងបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ុំ សុធា ធ្វើការនាំខ្លួនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើការសាកសួរ ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះធ្វើឡើងនៅចន្លោះពីម៉ោង៥និង១០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ពាក់ព័ន្ធករណីជួញដូរ ចែកចាយរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យ ទី ០១ ឈ្មោះ ជុំ ប៊ុនតិច ភេទប្រុស អាយុ ១៩ ឆ្នាំ មាន ទីលំនៅ ភូមិគីឡូម៉ែត្រលេខ 10 សង្កាត់ស្វាយប៉ាកខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង ជនសង្ស័យ ទី ២ .ឈ្មោះ ម៉ៅ វិសាល អាយុ 26 ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយប៉ាក សង្កាត់់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំ ញៀនប្រភេទ ម៉ា ទឹកកក ១កញ្ចប់ធំទម្ងន់៧.៩៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ ០១គ្រឿងផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់រួម ទាំង វត្ថុ តាង ត្រូវបានសមត្ថកិច្ចសាកសួរ និងកសាង សំណុំរឿង បញ្ជូន បន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងខេត្តចាត់ការបន្តតាមនីតិវិធីផងដែរ ៕