ខេត្តកំពង់ឆ្នាំង :

រថយន្តយីឌុបដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីចម្រុះខាងក្នុងបន្លំភ្នែកសមត្ថកិច្ចព័ទ្ធចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ខណះដែលគេកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ឆ្នាំង ។នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៨វិច្ឆិការ២០២០ម្សិលមិញនៅលើកំណាត់ផ្កូវជាតិលេខ៥ចំណុចភូមិក្រាំងតាឯកឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចច្រុះបានសហការគ្នាឃាត់រថយន្តដឹងឈើខាងលើដែលរួមមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចខណៈដែលរថយន្តធន់ធ្ងន់ខាងលើ ដឹកឈើផ្ទះចាស់បង្កប់ឈើអាស្រស់ប្រភេទចម្រុះដោយធ្វើចរាចឆ្លងកាត់ខេត្តកំពង់ឆ្នាំងនិងគ្មានច្បាប់អនុញាត្តិដឹកជញ្ជូនផលអនុផលព្រៃឈើនោះឡើយ  ។


សមត្ថកិច្ចចម្រុះបានឲ្យដឹងថាក្រោយការឃាត់រថយន្តធុនធំដឹងឈើផ្ទះចាស់ៗនិងបង្កបឈើចម្រុះខាងក្នុងរួចហើយបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា និងសការអនុញ្ញាតិយកមកស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចដើម្បីរក្សាទុកស្អែកឡើងទើបធ្វើការរើឈើរាប់និងវាសវែងមែត្រដើម្បីដឹងពីចំនួនពិតប្រាកដ៍ឈើរក្សាទុកក្នុងឃ្លាំរួមនិងរថយន្តខាងលើធ្វើកំណត់ហេតុរាយការណ៍មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងដែល ។នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច លោក ឯមវិចិត្រ បាននិយាយអោយដឹងនៅកន្លែងស្នាក់ការរបស់លោកថា រថយន្តធន់ធំដឹកឈើខាងលើនេះម៉ាក ហ៊ីណូ ពណ៌ខៀវពាក់ស្លាកលេខ ព្រៃវែង 3A.0287 ដែលសមត្ថកិច្ចចម្រុះសហការធ្វើការឃាត់ចាប់បាននេះ គឺគេបានដឹកឈើផ្ទះចាស់ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវដោយមានបង្កប់ឈើចម្រុះជាច្រើននៅខាងក្នុងគ្រាដែលលិខិតសុំអនុញ្ញាតិច្បាប់ដឹកឈើផ្ទះចាស់ទេ។


លោកថានៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា៖ ជាឈើផ្ទះចាស់ៗនោះទេ   តែនៅពេលសមត្ថកិច្ចចម្រុះធ្វើការត្រូតពិនិត្យ ទើបឃើញសុទ្ឋតែប្រភេទឈើអារក្តាឈើសន្លឹក និងឈើអាគ្រឿងថ្មីៗហើយខ្លះៗទៀត ដែលមានមុខកាត់ធំៗ ជាឈើមានតម្លៃផងដែរ តែឋភ្លាមៗនោះក្រុមអ្នកដឹកជញ្ជូនឈើនិងអ្នកបើកបរបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចលោក ឯម វិចិត្រ បានបញ្ជាក់អោយដឹងបន្ថែមទៀតថាមកដល់ថ្ងៃទី១៩វិច្ឆិការ២០២០ឈើកំពង់ត្រូវបានរើចេញពីរថយន្តហើយគេនៅមិនទានដឹងថាចំនួនប៉ុន្មានបន្ទះនឹងប៉ុន្មានម៉ែត្រនៅឡើយទេព្រោះឈើច្រើនពេកហើយធំៗធ្ងន់ទៀតផងនោះ តែបើតាមការប៉ាន់ប្រមាណ អាចជិតដល់ទៅ២០ម៉ែត្រគូបផងដែរ។ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកំពង់ត្រឡាច បានបញ្ជាក់អោយដឹងបន្ថែមទៀតស្តីពីនិតិវិធីបន្តថា ក្រោយពេលធ្វើការវាស់វែងចប់សព្វគ្រប់ មន្ត្រីជំនាញ នឹងស្រាវជ្រាវរកម្ចាស់ឈើ ពិតប្រាកដដើម្បីធ្វើសេចក្តីជូនដំណឹង ឱ្យចូលខ្លួន មកបង់ផាកពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផល អនុផលព្រៃឈើ  ដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃ បើរកម្ចាស់មិនឃើញ ឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេ មន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ដល់ពេលនោះ រថយន្ត ក៍នឹងត្រូវរឹបអូសធ្វើជាសម្បត្តិរបស់រដ្ឋផងដែរ ៕