ភ្នំពេញ៖
មនុស្សប្រុស្រីចំនួន២នាក់បានរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាបេីកបុកខ្ទៀតប្រហែល៣០ម៉ែត្ររួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ឆ្នាំ២០២០ តាមបណ្តោយបណ្តោយផ្លូវសួនច្បារដ្ឋសភា ត្រង់ចំណុចមុខរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកFZ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA 5864 បេីកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួចដំណេីរជាមួយ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវមកខាងឆ្វេងចំណែកផ្លូវម្ខាងទៀតភ្លាមនោះក៏មានរថយន្តម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY 3720 បេីកបរដោយស្ត្រីជនជាតិឥណ្ឌាម្នាក់រួមដំណេីរជាមួយប្តីនិងកូនតូចម្នាក់ទៀតធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ប្រភពដដែលបានបន្តថា បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតទេីបទៅមុខលែងរួច។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕