ខេត្តកំពង់ឆ្នាំង:
ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែរតាមបណ្តោយតានមាត់ទន្លេដែលមានប្រវែង៣៨០០ម៉ែត្រដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ទៅមករបស់ប្រជាពលរដ្ឋត្រូវបានរងផលប៉ះពាល់គ្រាដែលទឹកជំនន់កន្លងទៅបណ្តាលអោយប្រេះស្រុតតាមកន្លែងអន្លើៗនិងត្រូវបានអាជ្ញាធរស្រុក.ឃុំសហការជាមួយខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាននិងកំពង់ធ្វើការជួសជុលកែលម្អអោយធ្វើការដំណើយជាបណ្តោះអាសន្ន៍ឡើងវិញហើយគ្រាដែលផ្លូវមួយនេះក៏មមាញឹកខ្លាំងនៅក្នុងការដឹកជញ្ជូនទៅមករបស់ប្រជាពលរដ្ឋផងដែរ។ផ្លូវមួយខ្សែនេះដែលមានប្រវែងពី៣៨០០ម៉ែត្រ តាមបណ្ដោយមាត់ទន្លេចេញពីភូមិកំពង់ត្រឡាចក្រោមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងបានតភ្ជាប់ទៅស្រុកពញ្ញាឮខេត្តកណ្តាលដែលអាជ្ញាធរឃុំកំពង់ត្រឡាចធ្វើការស្ថាបនាឡើងនៅក្នុងឆ្នាំ 2018 ដោយមានការចូលរួមពីសហគមន៍និងបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើការស្ថាបនាផ្លូវមួយនេះសម្រាប់ធ្វើការចរាចរទៅមកបានស្រួលនិងឆាប់រហ័សផងដែរ។
ប្រជាពលរដ្ឋដែលនៅតាមបណ្ដោយផ្លូវខាងលើនេះបានប្រាប់ឲ្យដឹងថាផ្លូវមួយនេះពីដើមពិបាកធ្វើដំណើរណាស់ដោយមានការចលនាពីអាជ្ញាធរឃុំកំពង់ឡាចសហគមន៍ប្រជាពលរដ្ឋបានរួមគ្នាចាកដីបំពេញសម្រួលដល់ការធ្វើដំណើរតែមកដល់ពេលនេះផ្លូវមួយកំណាត់នេះបានរងការប្រេះស្រុតចុះដោយសារតែទឹកជំនន់ត្រូវបានអាជ្ញាធរខេត្តស្រុកឃុំផ្អាក់ការធ្វើដំណើរចរាចទៅមកបណ្ដោះអាសន្នរង់ចាំការជួសជុលជាថ្មីទើបឲ្យដំណើរការឡើងវិញផងដែរដោយខ្លាចកើតមាន គ្រោះថ្នាក់ជាយថាហេតុផងដែរ។ភិបាលរងស្រុកកំពង់ត្រឡាចលោក អាំសុគន្ធ បានអោយដឹងថ្ងៃទី 24វិច្ឆិកា2020នេះថាផ្លូវមួយកំណាត់នេះពិតជាត្រូវបានរងការប្រេះស្រុតដែលជាក្តីបារម្ភរបស់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ។អភិបាលរងស្រុកកំពង់ត្រឡាចបានឲ្យដឹងទៀតថាមួយរយៈពេលកន្លងមកនេះមានការស្ថាបនាផ្លូវជាតិលេខ 5 ដែលពិបាកក្នុងការធ្វើដំណើរទៅមកទើបអ្នកធ្វើដំណើរនាំគ្នាបង្វែមកបើករថយន្តឆ្លងកាត់តាមផ្លូវនេះវិញដោយឆ្លងទៅស្រុកពញាឮខេត្តកណ្ដាលដែលធ្វើអោយចំណេញពេលវេលានិងរហ័សក្នុងការធ្វើដំណើរផងដែរ ។ហើយអ្វីដែលធ្វើឲ្យផ្លូវមួយនេះរងការប្រេះដែលការស្ថាបនានៅពេលនោះដោយគ្រាន់តែធ្វើយ៉ាងណាឱ្យបានធ្វើដំណើរទៅមកធម្មតាតែប៉ុណ្ណោះដោយសារការធ្វើដំណើរឆ្លងកាត់ទៅមករថយន្តគ្រប់ប្រភេទទើបផ្លូវមួយរងការខូចខាតដែលប្រញាប់ឲ្យអាជ្ញាធរធ្វើការសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដំណើរការជួសជុលកែលំអរឡើងវិញបណ្ដោះអាសន្នដើម្បីបញ្ចៀសការកកស្ទះនៅលើកំណាត់ផ្លូវនេះផងដែរ ។អភិបាលរងស្រុកកំពង់ត្រឡាចលោក អាំសុគន្ធ បានបញ្ជាក់ឲ្យដឹងទៀតថាដោយមានការយកចិត្តទុកដាក់ពីអភិបាលខេត្តកំពង់ឆ្នាំងដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានប្រញាប់ចុះមកសហការគ្នាជាមួយនឹងអាជ្ញាធរស្រុកឃុំចុះមកធ្វើការជួសជុលកែលម្អកំណាត់ផ្លូវដែលរងការប្រេះហើយស្រុតចុះដោយធ្វើយ៉ាងណាឱ្យបានដំណើរការឡើងវិញដើម្បីសម្រួលការកកស្ទះចរាចរណ៍ដែលបងប្អូនឆ្លងកាត់ទៅមកតាមផ្លូវផងដែរហើយការជួសជុលកំណាត់ផ្លូវនេះឡើងវិញជាថវិការរបស់មន្ទីសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងជាអ្នកចេញ ។អភិបាលរងស្រុកកំពង់ត្រឡាចបានដូចសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ទៅមកតាមផ្លូវនេះសូមមេត្តាយោគយល់ដល់អាជ្ញាធរសូមផ្អាក់ការធ្វើចរាចរណ៍ទៅមកនូវរថយន្តគ្រប់ប្រភេទមួយរយៈសិនដោយកំណាត់ផ្លូវប្រះស្រុតចុះនេះមានប្រវែង៥០ទៅ៦០ម៉ែត្រដែលកំពង់ជួសជុលឡើងវិញផងដែរទី 2 បើធ្វើដំណើរតាមផ្លូវនេះសូមអោយមានការប្រុងប្រយ័ត្នទី៣លោកថាចំពោះរថយន្តធំគឺមិនឲ្យចរាចរណ៍ដាច់ខាតលើផ្លូវនេះព្រោះស្ថានភាពផ្លូវមានការទ្រុតទ្រោមខ្លាំងហើយវាមានសភាពគ្រោះថ្នាក់ខ្លាំងផងដែរព្រោះម្ខាងទន្លេ ។ក្នុងនោះផងដែរអភិបាលរងស្រុកសុំឲ្យរថយន្តធុនធ្ងន់មេត្តាធ្វើដំណើរតាមផ្លូវជាតិលេខ 5 វិញបើទោះជាស្ថានភាពផ្លូវទីនោះមានការលំបាកយ៉ាងណាក៏ដោយដើម្បីរង់ចាំផ្លូវមួយនេះមានសភាពល្អឡើងវិញទើបអាចឱ្យចរាចរណ៍លើផ្លូវនេះវិញបាន៕