ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសខណះជិះម៉ូតូលឿនមិនប្រយ័ត្នដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលបុករថយន្តឡិចស៊ីស៥៧០ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចផ្លូវ១៨៣​ កែងផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។ 


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីស​ 570ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AE 9999​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៨៣​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1FH 3923 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទ្វាខាងឆ្វេងចំណែកម្ចាស់ម៉ូតូរបួសស្រាល។ 


ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងសម្របសម្រួល​ តែភាគីខាងរថយន្តមិនទាមទាសំណងនោះទេគ្រាន់តែចង់ឲ្យសមត្ថកិច្ចធ្វេីការពិនិត្យជាតិអាលកុលបេីមានជាតិស្រវឹងសុំផាកពិន័យតាមច្បាប់។ 


ក្រោយពីសមត្ថកិច្ចឲភាគីទាំងសងខាងផ្លុំជាតិអាលកុលឃេីញថា​ ម្ចាស់រថយន្តគ្មានជាតិស្រវឹងនោះទេដោយឡែកម្ចាស់ម៉ូតូមានជាតិស្រវឹងរហូតទៅដល់៤៩គាគរយទេីបសមត្ថកិច្ចឃាត់និងធ្វេីការផាកពិន័យតាមច្បាប់៕



សុខា